ធ្លាយវីដេអូហើយ! Boy ចេញមុខបណ្ដើរគូស្នេហ៍ខ្លួននៅព្រលានយន្តហោះឡើងស្វីត!(មានវីដេអូ)

ជាការពិតណាស់ ក្រោយពេលតារាប្រុសដ៏ល្បីឈ្មោះ Boy Pakorn បានផ្តល់​បទសម្ភាសន៍ ​ដល់​អ្នក​សារព័ត៌មានអំពីរឿងរ៉ាវ ដែលខណៈពេលនេះលោកកំពុងតែតាមចែចង់ តារាចម្រៀងស្រីវ័យក្មេង Faye Pornpawee ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនលឺហើយរំភើបចិត្តយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ តារាប្រុសរូបនេះ បានធ្វើឲ្យហ្វេនៗជាច្រើនកាន់តែភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលឃើញវីដេអូសកម្មភាពលោកបណ្ដើរតារាស្រី​ Faye ចេញពីព្រលានយន្តហោះ និងបានជួយកាន់កាបូបរបស់នាង មើលពិតជាយកចិត្តទុកដាក់និងគ្នាខ្លាំងដ៏ហើយ។

មិនត្រឹមតែប៉ុនណោះ តាមរយៈវីដេអូនោះ ក៏បានធ្វើឲ្យហ្វេនៗជាច្រើនដឹងថា លោក Boy ពិតជាស្រលាញ់ និងពេលចិត្តតារាស្រី Faye យ៉ាងខ្លាំងតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី