ក្រោយស្ងាត់រឿងជាប់បំណុល ខ្ញុង ចេញមុខរៀបរាប់អតីតកាលឈឺចាប់គ្មានថ្ងៃបំភ្លេច!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីរឿងរ៉ាវដែលអ្នកនាង ខ្ញុង បានជុំពាក់បំណុលគេជាច្រើន ហើយសព្វថ្ងៃនេះអ្នកនាងក៏កំពុងតែខិតខំរកសុីដើម្បីធ្វើការដោះបំណុលទាំងអស់នោះផងដែរ។

យ៉ាងណាមិញ ក្រោយពេលរឿងរ៉ាវដ៏កក្រើកនេះស្ងាត់ទៅមួយរយៈ ស្រាប់តែថ្មីៗនេះតារាកំប្លែងរូបនេះ បានចេញមុខរៀបរាប់អតីតកាលដ៏សែនឈឺចាប់របស់ខ្លួនទៅកាន់មហាជនថា៖

«អតីតកាលដ៏សែនឈឺចាប់ និងគ្មានថ្ងៃបំភ្លេច។ នៅពីក្រោយការបរាជ័យរបស់ខ្ញុំ ធ្វើឲ្យខ្ញុំស្គាល់មនុស្សជាច្រើន។ ស្គាល់មនុស្សល្អពិតប្រាកដ ស្គាល់មនុស្សអាក្រក់ពិតប្រាកដស្គាល់អ្នកលើកតម្កើនពិតប្រាកដ និងស្គាល់អ្នកជាន់ពន្លិចពិតប្រាកដ ខ្ញុំដួលកន្លែងហ្នឹងខ្ញុំក៏ប្រឹងងើបវិញនៅកន្លែងហ្នឹងដូចគ្នា ខ្ញុំកំពុងតែតោងឈរហើយក៏រឹងមាំដើម្បីបន្តជីវិត តស៊ូរស់យកឈ្នះភាពបរាជ័យឲ្យបាន ទន្ទឹមនិងការក្រោកឈរនេះខ្ញុំក៏គ្មានថ្ងៃភ្លេចបងប្អូនសប្បុរសធម៌ជាច្រើននាក់ដែលផ្ដល់ជំនួយនិងទំនុកបំរុងឱ្យខ្ញុំនឹងមានមុខរបស់ថ្មីផ្ដើមជីវិតជាថ្មីជាមួយគ្រួសារមួយនេះ និងអរគុណដល់ម្ចាស់បំណុលគ្រប់រូបដែលយោគយល់អាជាស្រ័យទុកពេលវេលាសម្រាប់ខ្ញុំ អរគុណប្ដីសម្លាញ់ដែលនៅក្បែរខ្ញុំមិនបោះបង់ខ្ញុំ ហើយខ្ញុំក៏រឹតតែចងចាំថែមទៀតជាមួយនឹងអ្នកសិល្បៈដូចគ្នា មួយចំនួនតូច ដែលមិនឲ្យតម្លៃថែមទាំងជាន់ពន្លិចមើលងាយបន្ទាបបន្ថោកចំអកឌឺដងផ្លែផ្កាឱ្យខ្ញុំខ្ញុំ នឹងចងចាំជារៀងរហូត ហើយក៏ជូនពរកុំអោយអ្នកជួបបញ្ហាដូចខ្ញុំ វប្បធម៌ក្តិចត្រួយដែលខ្ញុំបានស្គាល់និងឃើញច្បាស់នឹងភ្នែក វានឹងឋិតក្នុងបេះដូងខ្ញុំជារៀងរហូត ការងារដែលខ្ញុំស្រលាញ់ខ្ញុំនៅតែបន្តធ្វើសម្រាប់អ្នកដែលស្រលាញ់គាំទ្រខ្ញុំនិងឱ្យតម្លៃខ្ញុំ តែកន្លែងដែលខ្ញុំមិនចង់ត្រឡប់ទៅហើយក៏គ្មានថ្ងៃទៅគឺជាកន្លែងដែលខ្ញុំស្គាល់ច្បាស់ហើយក៏មិនចង់រំខាននិងប៉ះពាល់ដល់កិត្តិយសអ្នកណា»

តាមរយៈសារនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលទៅបញ្ចេញមតិលើកទឹកចិត្តតារាកំប្លែងរូបនេះ ឲ្យខិតខំព្រោះមនុស្សគ្រប់គ្នានរណាក៏ធ្លាប់ខុសដែរ តែសំខាន់ឲ្យតែដឹងខ្លួនខុសហើយចេះកែអ្នកនាងសព្វថ្ងៃអញ្ចឹង៕ សូមទស្សនារូបភាពខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី