អីយ៉ា! រៀបការ៨ឆ្នាំហើយ ទើបឃើញភរិយា Poh ទម្លាយអារម្មណ៍ទៅស្វាមីក្នុងថ្ងៃពិសេស…

បើគិតមកទល់និងបច្ចុប្បន្ននេះតារាសម្ដែងថៃប្រុសជើងចាស់ Poh Natthawut បានរៀបការសាងគ្រួសារជាមួយនិងភរិយា Aey Phornthip អស់រយៈពេល៨ឆ្នាំហើយ ហើយក៏ទទួលបានចំណងដៃកូនប្រុស៣នាក់ផងដែរ។

ជាក់ស្ដែងកាលពីថ្ងៃទី០២​ ខែឆ្នូ ឆ្នាំ២០២១ ម្សិលមិញនេះជាថ្ងៃកំណើតគម្រប់អាយុ៤៧ឆ្នាំរបស់តារាប្រុស Poh ក្នុងនោះថ្វីត្បិតតែប្ដីប្រពន្ធមួយគូនេះមិនបានធ្វើកម្មវិធីអ្វីធំដុំ តែយើងបានឃើញភរិយាតារាប្រុសរូបនេះ បានបង្ហោះរូបភាពនិងអមជាមួយសាររៀបរាប់ពីអារម្មណ៍នៅក្នុងចិត្តទៅកាន់ស្វាមីយ៉ាងដូច្នេះថា៖

«បងជាស្វាមី និង ជាប៉ាដែលល្អ ខ្ញុំជាមនុស្សដែលមានសំណាងណាស់ដែលបានមនុស្សដូចបងរួមដំណើរជាមួយ ព្រោះបងហ៊ានធ្វើគ្រប់យ៉ាងឱ្យតែគ្រួសារយើងមានក្តីសុខ ខ្ញុំពិតជាមិនខកបំណងពិតមែនដែលបានរៀបការជាមួយបង»

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើប និងបាននាំគ្នាបញ្ចេញមតិជូនពរទៅកាន់តារាប្រុសរូបនេះក្នុងថ្ងៃកំណើតជាច្រើនទៀតផង៕​ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី