ជាការពិតណាស់ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា បច្ចុប្បន្ននេះកំពុងតារាថៃស្រី Chompoo Araya កំពុងតែគ្រួសារយ៉ាងមានក្ដីសុខជាមួយស្វាមី និងកូនភ្លោះទាំងពីររូបរបស់ខ្លួនដែលមានឈ្មោះថា Saifa ជាកូនច្បង និង កូនប្អូនឈ្មោះ Phayu។
ក្នុងនោះផងដែរ ថ្មីៗនេះតារាស្រីរូបនេះ ទើបតែដាច់ចិត្តទម្លាយពី អាថ៍កំបាំងអត្ថន័យនៃឈ្មោះកូនទាំងពីរបស់ខ្លួនទៅកាន់មហាជនក្នុងនោះ ឈ្មោះថា Saifa វាមានន័យថា «ផ្ទៃមេឃ» រីឯឈ្មោះថា Phayu មានន័យថា «ព្យុះភ្លៀង»។
ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងសរសើរតារាស្រីរូបនេះ ពិតជាពូកែរកឈ្មោះដាក់ឲ្យកូន មិនត្រឹមតែពិរោះហើយមានអត្ថន័យខ្លាំងទៀត៕
អត្ថបទដោយ៖ស៊ីវលី