ក្រោយបញ្ចប់ទំនាក់ទំនងស្នេហាជាមួយ Bella បានប៉ុន្មានថ្ងៃ Weir ស្រាប់តែបង្ហោះបែបនេះ…

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ទោះបីជាទំនាក់ទំនងស្នេហារវាងកំពូលតារាសម្ដែងថៃស្រី Bella Ranee និង លោក Weir Sukollawat មានរយៈពេលដល់ទៅជិត១០ឆ្នាំក៏ពិតមែន តែចុងក្រោយក៏នៅតែអាចប្រែក្លាយជាមិត្តបានដែរ។

យ៉ាងណាមិញក្រោយពេលដែល Bella ចេញមុខបញ្ជាក់ការចែកផ្លូវគ្នាច្បាស់ៗបានប៉ុន្មានថ្ងៃ រឿងរា៉វក៏កាន់តែស្ងប់ទៅៗ ស្របពេលដែលលោក Weir មិនទាន់ចេញមុខបកស្រាយឬក៏បញ្ជាក់ទៅកាន់ហ្វេនៗឲ្យបានច្បាស់នោះទេ។

ជាក់ស្ដែងខណៈដែលហ្វេនៗកំពុងរង់ចាំការបំភ្លឺពីតារាប្រុសរូបនេះ ស្រាប់តែថ្ងៃនេះគ្រប់គ្នាបានឃើញលោក បង្ហោះរូបភាពជាមួយសត្វឆ្កែសំណព្វចិត្ត និងពោលពាក្យយ៉ាងដូច្នេះថា៖

«ល្អណាស់ មុខមាត់ដូចប៉ាតែម្តងហើយ សម្បុរក៏ដូចទៀត»

ទោះបីជាយ៉ាងណាក៏ដោយ មហាជននិងហ្វេនៗជាច្រើន នៅតែបារម្ភ និងខ្លាចតារាប្រុសរូបនេះមានបញ្ហាផ្លូវចិត្ត និងបាននាំគ្នាលើកទឹកចិត្តលោកជាច្រើនផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី