មួយឆ្នាំមានមួយសន្លឹក! Mario ផ្លុំនំខេកជាមួយគូរស្នេហ៍ក្នុងថ្ងៃកំណើតមានរូបគូរមួយសន្លឹកជាមួយ Janji !! មានរូបភាព

ទោះបីជាទាក់ទងគ្នាអស់ច្រើនឆ្នាំហើយ តែសូមប្រាប់ថាមួយគូរនេះពិបាកនិងរករូបគូរខ្លាំងណាស់ សម្រាប់ Janji Janjira ជាមួយនិងកំលោះលំដាប់តួឯកសង្ហាយ៉ាង Mario Maurer ក្រៅពីឱកាសពិសេសឱកាសសំខាន់ប៉ុណ្ណោះដែលមានមួយសន្លឹកមកផ្ញើរហ្វេនៗអ្នកគាំទ្រ

ហើយនៅទីបំផុតក៏បានឃើញរូបគូររបស់​ Janji-Mario នៅក្នុងបណ្ដាញសង្គមម្ដងទៀត នៅពេល Janji បានផុសរូបភាពគូរជាមួយគ្នាខណៈពេលនាងលើកនំខេកមកអោយខាងប្រុសក្នុងថ្ងៃខួបកំណើតឆ្នាំនេះ ព្រមជាមួយនិងពាក្យជូនពរដែរថា “មានបាន សុខភាពរឹងមុំា អាយុវែង ល្បីរន្ទឺ” ហើយខាង Mario បានចូលទៅ comment ឆ្លើយតបវិញថា “Thank you na kabbb”

រួមទាំងនៅក្នុង story របស់ខាងស្រីផុសក្នុងឱកាសពិសេសនេះហើយនៅមានមិត្តភ័ក្ដអ្នកសិល្បៈ រួមផ្សំទាំងអ្នកគាំទ្រ ដែលចូលទៅសម្ដែងក្ដីរីករាយនិងជូនពរអោយ Mario ជាច្រើនពេញទឹកពេញដី អ្នកខ្លះក៏ចូលមកស្រែកហូរចំពោះរូបភាពគូរដែលយូរៗទើបទទួលបានមួយសន្លឺក

អត្ថបទដោយ : នីត្តា