និយាយមុខស្ងួតមែនពិតតែត្រូវចិត្តខ្លាំង scholar សារភាពទាក់ទងជាមួយ Marie បានមួយឆ្នាំហើយប៉ុន្ដែមានអារម្មណ៍ថានាង…..! មានរូបភាព

ក្រោយពីមានរូបភាពផ្អែមល្ហែមចេញមកបង្កើតការសង្ស័យលេងៗថាអ្នកទាំងពីរកំពុងលួចដាំដើមឈើស្នេហ៍ហើយមើលទៅសម្រាប់គូររបស់ Pitch Kachai ជាមួយនិងតារាសម្ដែងស្រី Marie Burner មិនថាជាដំណើរកំសាន្ដមុជទឹកដែលឃើញអ្នកទាំងពីរនៅកៀកកើយជិតគ្នា ឬជារូបរបស់កូនឆ្កែដ៏គួអោយស្រលាញ់ដេល Pitch និង Marie បីដើរលេងទៅណាមកណាជាមួយគ្នា អាចនិយាយបានថាស្និតស្នាលគ្នាខ្លាំង

ជាក់ស្ដែង Pitch បានចេញមកបើកចិត្តនិយាយយ៉ាងច្បាស់ៗតាមរយៈកម្មវិធី Nine Entertainment ជាការនិយាយបែបមុខស្ងួតប៉ុន្ដែចាក់ដោតពិតៗដោយប្រាប់ថា ទាក់ទងជាមួយនិង Marie ប្រហែលជាបានមួយឆ្នាំហើយ ព្រមទាំងប្រាប់ថា មិនបានបិតបាំងអ្វីនោះទេ តែក្រោយពីស្ថានការណ៍កូវីដអាចធ្វើអោយមិនបានជួបគ្នាញឹកញាប់ប៉ុន្មានទេ រឿងរូបភាពប្រសិនបើមានរូបភាពស្អាតៗ ឬថ្ងៃពិសេសផុសបានគ្មានស្ទាក់ស្ទើរអ្វីទេ

ក្រៅពីនេះ Pitch នៅប្រាប់ទៀតថាស្និតស្នាលគ្នាព្រោះជាមិត្តនិងមិត្តក្នុងក្រុមតែមួយ មិនបានញ៉ែគ្នាតែជាការនិយាយជាមួយគ្នារឿយៗមក ហើយក៏ពេញចិត្តនិងចាប់អារម្មណ៍ Marie ជាមនុស្សគួអោយស្រលាញ់បែបធម្មជាតិ

សួរថាហៅសង្សាបានទេ លោកឆ្លើយថាមិនដឹងទេ ស្រេចតែគ្រប់គ្នាហៅ ប៉ុន្ដែពួកយើងកំពុងសិក្សាមើលចិត្តគ្នាទៅវិញទៅមក ក្ដីស្រលាញ់លើកនេះមិនអស់សង្ឃឹម តែក៏ធ្វើរាល់ថ្ងៃអោយល្អ ប្រសិនបើវាដំណើរការ ខ្លួនក៏ឆ្លងកាត់មកច្រើន មានអារម្មណ៍ថាគ្រាន់តែសកម្មភាពដែលយើងស្ថិននៅនិងធ្វើអោយបានល្អបំផុត

អត្ថបទដោយ : នីត្តា