គ្រាន់តែផឹកកាហ្វេក៏ត្រូវតែមានស្ទាយដែរ! Aff Thaksorn បង្ហាញពីរបៀបចាប់កាន់កែវកាហ្វេផឹកបែបណាទើបអោយស្អាតដូចម៉ាក់ៗ! មានរូបភាព

តួឯកស្រីតំណែងអ្នកម៉ាក់កូនមួយ Aff Thaksorn ទោះបីជាពេលវេលាកន្លងផុតទៅអស់កាលប៉ុន្មានឆ្នាំក៏មិនអាចធ្វើអ្វីនាងបានដែរនាងនៅតែមើលទៅក្មេងជាងវ័យហើយកាន់តែស្រស់ស្អាតទៅៗទៀតផង ក៏មិនដឹងដែរថាព្រោះតែនាងជាមនុស្សអារម្មណ៍ល្អគ្រប់ពេលឬមួយព្រោះតែនាងស្ថិតនៅក្នុងស្ថានភាពព៌ណផ្កាឈូកដូចពត៌មានក៏ថាបាន កំពុងតែមាននិយាយគ្នាជាមួយវ័យប្អូន ហើយម៉ាក់ៗក៏បានចេញមកបដិសេធថាមិនពិតទេ ប៉ុន្ដែក៏នៅមានមិនអស់ចិត្តខ្លះដែរ

ហើយជាក់ស្ដែងអ្នកម៉ាក់កូនមួយរូបស្រស់ មកចាក់ដោតបេះដូងអោយញាប់ញ័រសារជាថ្មីម្ដងទៀត សូមប្រាប់ថានាងមិនបានមកក្នុងស្ទាយស៊ិចស៊ីឬមកជាមួយឈុតដុតចិត្តអ្វីនោះឡើយ គ្រាន់តែ Aff  អង្គុយញុំាកាហ្វេបែបសប្បាយៗពាក់វែនតាខ្មៅការពារកំដៅថ្ងៃបែបធម្មតាៗប៉ុន្ដែស្អាតមិនធម្មតានោះទេ គឺថាដុតបេះដូងគ្រប់គ្នាដែលបានឃើញ

គ្រប់គ្នាដែលបានឃើញហើយសុទ្ធតែប្រាប់ថាញុំកាហ្វេយ៉ាងម៉េចអោយស្អាតដូច Aff Thaksorn ព្រោះគ្រប់ជ្រុងគ្រប់មុំគ្មានទាស់ត្រង់ណាទេ

អត្ថបទដោយ : នីត្តា