ស្នេហាធ្វើអោយមនុស្សផ្លាស់ប្តូរ “Georginagio” ប្រពន្ធរបស់ Cristiano Ronaldo ធ្លាប់គេងនៅតាមបន្ទប់ដាក់ឥវ៉ាន់មុនពេលមានថ្ងៃនេះ!!!

“Georgina Rodríguez” ម្ចាស់បះដូងរបស់លោក Cristiano Ronaldo តារ៉ាស៊ុបពើស្តាររបស់ក្លិបកីឡា​ Manchester United បានបើកចិត្តនិយាយរឿងជិវិតរបស់នាងនៅក្នុងវីដេអូឯកសាររបស់ Nextfilx ថា​នាងត្រូវទ្រាំអាស្រ័យនៅតាមបន្ទប់ទុកឥវ៉ាន់ផ្សេងៗមុនជីវិតរបស់នាងប្រសើរឡើងពេលដែលនាងបានជួបប្តីរបស់នាង។

After Footer (Active) - damrei Mr1 Zone2

នារីអាយុ ២៧ឆ្នាំរូបនេះទទួលស្គាល់ភ្លាមៗថានាងពិតជាមិនមានប្រាក់ដើម្បីបង់ថ្លៃភ្ជាប់ប្រព័ន្ធទឹកស្អាត ឬម៉ាស៊ីនកំដៅឡើយ​ដែលវាធ្វើអោយនាងត្រូវគេងទាំងញាក់ញ័រនៅរដូវរងារ និង​វេទនាគេងនៅក្នុងសីតុណ្ហភាពក្តៅដូចនៅក្នុងឡដុតនំ។

“នៅពេលដែលខ្ញុំមកដល់ទីក្រុង ម៉ាទ្រីតថ្មីៗ និយាយបានថាស្ថានភាពគឺអាក្រក់ដល់កម្រិតកំពូល” ខ្ញុំត្រូវដើររកផ្ទះជួលមានតម្លៃធូរថ្លៃជាច្រើនកន្លែងរាប់ទៅប្រហែល​២៥០កន្លែងផ្សេងៗគ្នា ភាគច្រើនតម្លៃប្រហែ ២៥០ ប៉ោន ចុងក្រោយខ្ញុំក៏សម្រេចចិត្តរើសយកបន្ទប់មួយដែលម្ចាស់ធ្លាប់ទុកធ្វើជាបន្ទប់ដាក់ឥវ៉ាន់។ ប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្តូរនៅពេលដែលខ្ញុំបានជួបជាមួយ​ Cristiano Ronaldo នៅហាង Gucci ដែលពេលនោះខ្ញុំជាភ្នាក់ងារលក់នៅក្នុងហាង។

សម្រាប់វីដេអូឯកសារបស់ Netflix ដែលបានលើកឡើងនោះឈ្មោះថា “Soy Georgina” មានទាំងអស់ ៦ភាគ ត្រៀមចេញផ្សាយនៅថ្ងៃទី​២៧ ខែមករានេះដែលត្រូវនឹងថ្ងៃ ខួបកំណើតរបស់នាងតែម្តង៕

អត្ថបទដោយយ៖ ចាន់សា