James Ma សុខចិត្តទុកបេះដូងនៅទំនេរ បើខ្លួនមិនជួបមនុស្សស្រីប្រភេទនេះទេ!

ថ្វីត្បិតតែបច្ចុប្បន្ននេះតារាសម្ដែងថៃប្រុសលោក James Ma ជោគជ័យនៅក្នុងអាជីពសិល្បៈខ្លាំងក៏ពិតមែន តែងាកទៅមើលជីវិតស្នេហា លោកហាក់បីដូចជាមិនទាន់បើកបេះដូងទទួលយកនារីណាម្នាក់នោះទេ។

ជាក់ស្ដែងដោយសារតែមានការជីកសួរខ្លាំងពេកពីអ្នកកាសែត ថ្មីៗនេះលោកបានរៀបរាប់ពីអនាគត មនុស្សស្រី ដែលលោកស្រលាញ់យ៉ាងដូច្នេះថា៖

«រឿងរូបរាងមុខមាត់ ខ្ញុំមិនសូវផ្ដោចសំខាន់នោះទេ ព្រោះខ្ញុំគិតថាមនុស្សគ្រប់គ្នា មានមន្តស្នេហ៍រៀងៗខ្លួន មានភាពស្រស់ស្អាតខុសៗគ្នា បើថាជួបហើយចូលចិត្តគឺចូលចិត្ត ទោះបីជាបែបណាក៏មិនខ្វល់ ប៉ុន្តែខ្ញុំនឹងសម្លឹងមើលចំណុចសំខាន់ ២ យ៉ាងគឺ ទី១ គឺមន្តស្នេហ៍នៃការធ្វើការ និង Passion របស់ពួកគេ ព្រោះមនុស្សដែលមាន Passion ខ្ពស់គឺកាន់តែមានមន្តស្នេហ៍សម្រាប់ខ្ញុំ ទី២ គឺការយល់ចិត្តគ្នាទៅវិញទៅមក ហើយរឿងនេះ អាចជារឿងពិបាកមើលបំផុតសំរាប់ខ្ញុំ»

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប និងបានជូនពរឲ្យតារាប្រុសរូបនេះ ឆាប់ជួបនារីនៅក្នុងក្ដីស្រមៃ៉របស់ខ្លួនឆាប់ៗនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖