ពិធីការិនី ប៉ែន ស្រីពេជ្រ បង្ហោះវីដេអូចម្រៀងមង្គល និងសារយ៉ាងរំជើបរំជួយថ្ងៃខួបអាពាហ៍ពិពាហ៍១ឆ្នាំ!(មានវីដេអូ)

បើគិតមកដល់សព្វថ្ងៃនេះ ពិធីការិនីសំបូរប្រជាប្រិយភាពអ្នកនាង បែ៉ន ស្រីពេជ្រ រៀបមង្គលការមានស្វាមីអស់រយៈពេល១ឆ្នាំហើយ ហើយពេលនេះអ្នកនាងក៏កំពុងតែពរពោះកូននៅក្នុងផ្ទៃដែលជាកូនដំបូងរបស់ខ្លួនផងដែរ។

ជាក់ស្ដែងសម្រាប់ថ្ងៃខួបអាពាហ៍ពិពាហ៍១ឆ្នាំនេះ យើងបានឃើញពិធីការិនីរូបនេះ បានបង្ហោះវីដេអូចម្រៀងក្នុងថ្ងៃមង្គលរបស់ខ្លួន និងថែមទាំងភ្ជាប់ជាមួយសាររៀបរាប់យ៉ាងរំភើបបែបនេះថា៖

«Happy anniversary 1 ឆ្នាំ របស់នាងខ្ញុំ និង ស្វាមី ​ហើយក៏រីករាយ​ឆ្នាំទី ៧ ​ដែលយើងស្គាល់គ្នា ​ពួកយើងគ្រាន់តែ​ចង់រំឭកអនុស្សា​វរីយ៍ ​បទចម្រៀង រូបភាពថ្ងៃអាពាហ៍ពិពាហ៍របស់យើងទាំងពីរ វាជាការចងចាំ ជាការតស៊ូចំពោះការខិតខំប្រឹងប្រែងរបស់យើង ឆ្នាំនេះមិនសុំអ្វីច្រើនទេ សុំសេចក្តីសុខ សុខភាពល្អ រក​លុយ​បាន​ច្រើន មួយទៀតគឺ ​ចំណងដៃគ្រាប់​ពេជ្រតូច​របស់យើង ​សូមផ្ញើបទចម្រៀង​នេះម្តងទៀត ​ជូនទៅដល់គូស្វាមីភរិយា​ណា ​ដែលត្រូវសាច់រឿងរបស់គាត់ គឺបុរសល្អ»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងបានជូនពរតារាស្រីរូបនេះ និងស្វាមីកាន់តែស្រលាញ់គ្នា ក៏ដូចជាឆាប់បានឃើញមុខកូនដំបូងរបស់ខ្លួនផងដែរ៕ តោះ! ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖