ប្រភពព័ត៌មានកូរ៉េ បានបង្ហាញពីទ្រព្យសម្បត្តិរបស់តារាសម្ដែងល្បីឈ្មោះបំផុតនៅក្នុងប្រទេសកូរ៉េ Kim Soo Hyun ដែលរកចំណូលបានពីការផ្សាយពាណិជ្ជកម្មមួយឆ្នាំតែប៉ុណ្ណោះបានរហូតដល់ ៥០ ពាន់លានវ៉ុនប្រមាណ ៥០លានដុល្លាអាមេរិច។ មិនតែប៉ុណ្ណោះ Kim Soo Hyun ជាតារាដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតប្រចាំប្រទេសកូរ៉េ ដោយគ្រាន់តែមួយវគ្គប៉ុណ្ណោះ លោកអាចរកបានចំណូលទៅដល់៥០០លានវ៉ុន (ប្រហែលកន្លះលានដុល្លា)។
ជាងនេះទៅទៀត គេឃើញថាក្នុងឆ្នាំ២០១៣ Kim Soo Hyun បានទិញផ្ទះមួយក្នុងតម្លៃ ៤,០២០ លានវ៉ុន (៤លានដុល្លា) ហើយនៅឆ្នាំ ២០១៤ លោកក៏បានទិញផ្ទះមួយទៀតក្នុងតម្លៃ ៣.០២ ពាន់លានវ៉ុន (៣លានដុល្លា) ដោយតម្លៃទីផ្សារបច្ចុប្បន្នត្រូវបានគេដឹងថាខ្ពស់រហូតដល់ ៩.៥ ពាន់លានវ៉ុន (៩.៥លានដុល្លា)។ បច្ចុប្បន្ននេះ Kim Soo Hyun រស់នៅក្នុងវិមានដ៏ធំស្កឹមស្កៃមួយដែលអាចឱ្យមើលឃើញនូវទេសភាព ស្រស់ត្រកាលជាពិសេសទេសភាពរបស់ទន្លេរហានតែម្ដង។