ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា មួយរយៈពេលថ្មីៗកន្លងទៅនេះ គ្រប់គ្នាបានឃើញតាប្រុសវ័យ៥១ឆ្នាំ Kelly Tanapat តែងតែបណ្ដើរនារីរូបស្រស់ម្នាក់ក្នុងដំណើរកំសាន្តក៏ដូចជាកម្មវិធីជួបជុំផ្សេងៗ ធ្វើឲ្យគ្រប់គ្នាសង្ស័យថាលោកកំពុងតែមានទំនាក់ទំនងស្នេហានិងគ្នាផងដែរ។
ជាក់ស្ដែងខណៈពេលចូលរួមកម្មវិធីផ្ដល់បទសម្ភាសន៍ប៉ុន្មានថ្ងៃមុននេះ លោកបានសារភាពថាលោកនិងនារីរូបសម្រស់ដែលមានឈ្មោះថា Ploy ពិតជាមានទំនាក់ទំនងស្នេហានិងគ្នាពិតមែន ហើយលោកបានបញ្ជាក់ទៀតថា លោកនិង Ploy បានស្គាល់គ្នាមួយរយៈហើយ ហើយក៏មើលចិត្តគ្នាទៅវិញទៅមកផងដែរ។
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប និងបានជូនពរឲ្យតារាប្រុសរូបនេះ និងគូស្នេហ៍ថ្មីកាន់តែស្រលាញ់គ្នាខ្លាំង និងឆាប់មានដំណឹងល្អទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖