អត់ដែរដឹងសោះ! ណុប បាយ៉ារិទ្ធ បង្ហោះរូបភាព១០ឆ្នាំមុនជាមួយ សុគន្ធ និសា និងរៀបរាប់សារបែបនេះថា…

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងល្បីឈ្មោះលោក ណុប បាយ៉ារិទ្ធ និងតារាចម្រៀងអ្នកនាង សុគន្ធ និសា ដែលអ្នកទាំងពីរគឺជាដៃគូច្រៀងចម្រៀងរួមគ្នាដ៏សក្ដិសម ហើយបទជាច្រើនរបស់អ្នកទាំងពីរតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងថែមទៀតផង។

យ៉ាងណាមិញងាកទៅមើលទំនាក់ទំនងអ្នកទាំងពីរវិញ គ្រប់គ្នាប្រហែលជាគិតថាត្រឹមតែជាមិត្តភក្ដិ និងមិត្តរួមការងារនោះទេ តែស្រាប់តែថ្មីៗនេះលោក ណុប បាយ៉ារិទ្ធ បានបង្ហោះរូបភាពកាលពី១០ឆ្នាំមុនជាមួយអ្នកនាង សុគន្ធ និសា និងបានរៀបរាប់សារយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ឭករូបថតកាលពីជាង ១០ ឆ្នាំមុន ជាមួយប្អូនស្រីរបស់ខ្ញុំ ស្រឡាញ់ទឹកចិត្ត បេះដូងគាត់ ខ្ញុំ និង គាត់លើសពីដៃគូចម្រៀង លើសពីមិត្តភក្តិ គឺដូចជាបងប្អូនអ៊ីចឹង»

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញទំនាក់ទំនង លោក ណុប បាយ៉ារិទ្ធ និងអ្នកសុគន្ធ និសា ល្អនិងគ្នាដូចជាបងប្អូនបង្កើតបែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖