តារាស្រីថៃ Namcha បង្ហាញក្បាលពោះក្រោយសម្រាលបានមួយសប្ដាហ៍ព្រមទាំងប្រាប់ពីគន្លឹះសម្រកគីឡូលឿន! មានវីដេអូ
Namcha Chiranat អ្នកម៉ាក់កូនដំបូងទើបនិងសម្រាលថ្មីៗទើបតែបានមួយសប្ដាហ៍នេះទេ ហើយពេលនេះក៏លះបង់ទាំងកំលាំងកាយកំលាំងចិត្តក្នុងការចិញ្ចឹមមើលថែកូនគ្រប់បែបយ៉ាងដោយផ្ទាល់ដៃ ដល់ថ្នាក់មិនបានដេកពួន ថែមទាំងកដៃក្រិចត្រូវទៅរកគ្រូពេទ្យទៀត
ហើយជាក់ស្ដែង Namcha ក៏បានឆ្លៀតពេលវេលា selfie មុខកញ្ចាក់បង្ហាញរាងក្រោយសម្រាល ឃើញថារូបរាងរបស់អ្នកម៉ាក់វិលត្រលប់មករកសភាពដើមលឿនណាស់ នៅមានប្រាប់ពីគន្លឹះសម្រកគីឡូដូចខាងក្រោមនេះទៀតថា
“1 week after delivery day! ចំនុចល្អក្នុងការសម្រកគីឡូតាមធម្មជាតិគឺ…..ធ្វើចលនារហ័សរហួន ត្រលប់មកដើរ ធ្វើអ្វីៗបានដូចដើមលឿន ក្រោយពីសម្រាលក៏អាចដើរបានតែម្ដង គ្រាន់តែមើលកូនគីឡូក៏ស្រកដូចគេស្រូបបាត់ទៅហើយ កុំញុំច្រើនបើមិនចាំបាច់ គោលដៅពេលនេះគឺត្រូវត្រលប់មកស្លីម+ធ្វើការ+មើលកូន….ជីវិតថ្មី ថ្មីពិតមែនចា ប៉ុន្ដែមានក្ដីសុខខ្លាំងណាស់ ទោះបីជាហត់នឿយតែក៏ចាប់ផ្ដើមសម្របខ្លួនបានខ្លះដែរហើយ ម៉ាក់ៗស៊ូៗ”
ទះដៃអោយភ្លាមៗតែម្ដងជឿជាក់ថាមិនដល់មួយខែទេ អ្នកម៉ាក់និងត្រលប់ទៅដូចដើមហើយ
អត្ថបទដោយ : នីត្តា