ក្រោយពីបានឃើញនារីរូបរាងល្អឥតទាស់យ៉ាង Gypsy Kirati បង្ហាញរូបរាងក្នុងដំណើរកំសាន្ដនៅកោះ គេងហាលថ្ងៃទទួលយកខ្យល់ត្រជាក់ៗក្នុងឈុតប៊ីគីនីពណ៌ទឹកប៊ិចជាឈុតដំបូងបង្អស់បើកឆាក នៅពេលថ្មីៗនេះ Gypsy បានជះភាពផ្អែមល្ហែមដោយរូបភាពគូរស្នេហ៍មួយផ្នែកទៀត
ជាការសម្រាកលំហែរកាយដែលសប្បាយរីករាយនិងបំផុតជាមួយនិងរូបភាពរបស់សាម៉ីខ្លួនគេងអានសៀវភៅនិងហាលថ្ងៃនៅមាត់មាត់សមុទ្រលើឆ្នេរខ្សាច់ ក្រោមបរិយាកាសដែលពេញទៅដោយភាពផ្ទាល់ខ្លួនបំផុត ចំពោះភាពស៊ិចស៊ីវិញគឺថាមិនដែលផ្លាស់ប្ដូរឬបាត់បង់មួយកម្រិតណាទេពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ិចស៊ីឡើងៗ
ហើយដំណើរកំសាន្ដនេះនៅបានឃើញរូបភាពស្វីតៗរបស់អ្នកទាំងពីរទៅតាមភាសាគូរសង្សារអ្នកស្រលាញ់គ្នា រូបភាពថតស៊ីលហ្វីដ៏គួអោយស្រលាញ់ របស់អ្នកទាំងពីរឈនៅមុខកញ្ចក់ ចំពោះរូបភាពនេះមិនដឹងជាត្រូវមើលមួយណាទុកមួយណាទេបើទាំងភាពផ្អែមល្ហែមនិងភាពស៊ិចស៊ីប្រជែងគ្នាយ៉ាងនេះ
អត្ថបទដោយ : នីត្តា