Taew ទឹកភ្នែកហូរកាត់ថ្ពាល់ក្រោយពេលរៀបរាប់ពីជីវិតក្រឡប់ចាក់ធ្វើអ្វីក៏ត្រូវគេជេររហូតធ្វើអោយនាងកើតរោគ……តែគ្មានអ្នកដឹង! មានរូបភាព

ជាតារាសម្ដែងស្រីម្នាក់ទៀតដែលត្រូវគេតាមដានជាប្រចាំសម្រាប់ Taew Nataporn ដោយមុននេះមិនធ្លាប់មានរឿងអាស្រូវសោះឡើយ ស្រាប់នៅសុខៗជីវិតក្រឡប់ចាក់ងាកខ្លួនមិនរួចធ្វើអ្វីក៏ត្រូវគេជេររហូត រិះគន់គ្រប់ប្រធានបទ ជួបពួកបណ្ដាញសង្គមចោមរោមជេរ គ្រប់ពេលវេលា

ជាក់ស្ដែង (10 មករា 2022) កញ្ញា Taew ក៏ចេញមកបើកចិត្តនិយាយរៀបរាប់តាមរយៈកម្មវិធី WoodyFM ថា តាមពិតទៅមុននេះជីវិត Taew ធ្លាប់ទទួលងារជាតារាគ្មានរឿងអាស្រូវ តែនៅសុខៗក៏មិនដឹងថាវាក្រឡប់ចាក់ពីខ្នងដៃទៅបាតដៃភ្លាមៗបែបនេះ ធ្វើអ្វីក៏ត្រូវរិះគន់ទាំងអស់ អ្វីក៏ដោយតែយើងផុសទៅក្នុងបណ្ដាញសង្គមហើយយើងក៏ត្រូវទទួលខុសត្រូវគ្រប់បែបយ៉ាងដែលបានកើតឡើង ក៏ព្រមទទួលស្គាល់គ្រប់យ៉ាងដែលតាមមកផងដែរ ទទួលស្គាល់តាំងតែពីថ្ងៃដំបូង

វាអាចជាមានពាក្យសម្ដីអ្នកខ្លះដែលមានអារម្មណ៍វាឈឺចាប់ខ្លាំងណាស់​តែយើងក៏យល់ថាគេមិនបានស្គាល់ពីយើងសូម្បីតែបន្ទិច ព្រោះអញ្ចឹងហើយមិនខុសដែរគេមើលឃើញមុំមួយហើយកាត់សេចក្ដីលើយើង មានអារម្មណ៍ថាអូខេមិនអីទេ នរណាមិនយល់មិនអីទេ អ្នកនៅក្បែរខ្លួនយើង ម៉ាក់ បងស្រីយើងយល់ពីយើងក៏អូខេហើយ

សួរថារាល់លើកដែលយើងរាំរឺស្លៀកឈុតហែលទឹកមានគិតទេថានិងផុសរឺសរសេរពត៌មានពីយើងហើយ? ខ្លួនខ្ញុំផ្ទាល់យល់ឃើញថាបណ្ដាញសង្គមជា Media Taew វាប្រៀបបានជាសៀវភៅកត់ត្រាថាយើងធ្វើអ្វីខ្លះ ថ្ងៃមួយយើងនិងបានត្រលប់មកមើលថាថ្ងៃណាយើងរីករាយ ថ្ងៃមិនរីករាយគ្រាន់តែប៉ុណ្ណឹង

ចំណែកឯរឿងស្នេហាដែលគ្រប់គ្នាតាមដានគឺគ្រប់រឿងក៏ល្អ គឺធម្មតាយល់ថាខ្លួនឯងខ្លាំងណាស់ គ្រប់គ្រងបានគ្រប់យ៉ាងទាំងរឿងខ្លួនឯងនិងរឿងគ្រួសារ មានអ្វីក៏បោះមកអោយយើងហើយយើងក៏ចាត់ការបាន តែដល់ពេលមកនៅជាមួយគាត់មានអារម្មណ៍ថាខ្លួនឯងមាឌតូចណាស់ ចំណែកឯដែលមានអ្នកដឹង សូម្បីតែហៃសូ Nai ក៏មិនដឹង ដូចដែលបានប្រាប់ថាយើងរីករាយ គ្រប់គ្នាប្រហែលជាមើលដឹងថាវារីករាយប៉ុណ្ណាដល់ថ្នាក់លាក់អារម្មណ៍មិនបាន ព្រោះជីវិតកន្លងមកវាបានបង្រៀនអោយយើងដឹងថាគ្មានអ្វីចាអំណះអំណាន ទើបយើងសរសេរកត់ត្រាទុកតាំងតែយើងចាប់ផ្ដើមទាក់ទងគ្នាលើកដំបូង

កញ្ញា Taew  នៅរៀបរាប់ពីអាការៈឆាប់ភ័យខ្លាចដែលមិនមានអ្នកណាធ្លាប់បានដឹងពីមុនថាអាការៈនេះអាចមកពីសភាពរាងកាយមិនអូខេ និងគ្រប់គ្រងខ្លួនឯងអត់បាន មានអារម្មណ៍ថាមិនមានសុវត្តិភាព ខ្វល់ខ្វាយ ដកដង្ហើមមិនរួច ខាងក្នុងវាអាក្រក់ខ្លាំងណាស់ កើតប្រហែលជា 4-5ឆ្នាំហើយ ដោយលើកទីមួយទៅមន្ទឺពេទ្យព្រោះយើងចង់អោយខ្លួនយើងត្រលប់មកដូចដើម យើងខ្លាចថាវាកើតឡើងម្ដងទៀតដូច្នេះហើយត្រូវយកថ្នាំទៅតាមគ្រប់ពេលវេលានិងគ្រប់ទីកន្លែងពិព្រោះបើយើងអត់មានថ្នាំយើងមិនអាចឆ្លងវាផុតទេ ទើបធូរស្រាលម្ដងបន្ទិចៗ ពេលធ្ងន់ធ្ងរបំផុតនោះគឺពេលនៅប្រទេសកូរ៉េ ត្រូវប្រញាប់ខលរកលោកប៉ាអោយគ្រូពេទ្យហោះពីប្រទេសថៃដើម្បីមកទើបបានធូរស្បើយ

បន្ទាប់មកហេតុការណ៍ដែលធ្ងន់បំផុតក្នុងជីវិតគឺការបាត់បង់លោកប៉ាដោយគ្មានថ្ងៃបានជួប ធ្វើអោយកញ្ញា Taew ស្រកទឹកភ្នែក ក្រោយពីបានដឹងដំណឹងថាលោកប៉ាជួបគ្រោះថ្នាក់ថ្ងៃនិងកំពុងតែថតរឿង ពេលដឹងខ្លួនស្ពឹកលែងដឹងដៃដឹងជើងអ្វីទាំងអស់ ញ័រ ត្រូវផ្អាក់ថត ហើយទៅមន្ទីពេទ្យភ្លាមៗ ពេលនិងមិនយំព្រោះយើងត្រូវមានសតិ ត្រូវមើលថែលោកប៉ា ចុងក្រោយទើបចាប់ផ្ដើមនិយាយជាមួយគ្រួសារថានិងបណ្ដោយលោកប៉ាអោយទៅដោយមិនឈឺចាប់ ហើយបង្ហើបទៀតថារាល់ថ្ងៃនេះនៅតែនិយាយជាមួយលោកប៉ានិងឆុងកាហ្វេជូនលោកពិសារជារៀងរាល់ថ្ងៃ

អត្ថបទដោយ : នីត្តា