ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ចាប់តាំងពីថ្ងៃដែលតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា បើកបង្ហាញទំនាក់ទំនងស្នេហាខ្លួនមក ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងតែងតែចង់ឃើញអ្នកនាងបង្ហោះរូបភាព ក៏ដូចជាសារទាក់ទងនិងគូស្នេហ៍ខ្លួនជានិច្ច។
ជាក់ស្ដែងថ្មីៗនេះអ្នកនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងបណ្ដាញសង្គមរបស់ខ្លួន បង្ហាញសកម្មភាពស្និតស្នាលក្នុងដំណើរកំសាន្តជាមួយគូស្នេហ៍ និងថែមទាំងរៀបរាប់សារយ៉ាងដូច្នេះថា៖
«អរគុណពេលវេលាកន្លែងដែលបានជួយខ្ញុំក្នុងការកែប្រែមនុស្សម្នាក់ ខ្ញុំសប្បាយណាស់អ្វីដែលខ្ញុំបានឃើញគឺគេបានរកខ្លួនឯងឃើញហើយ ថាគេអាចធ្វើអ្វីបានហើយចំនឹងអ្វីដែលគេចូលចិត្ត ពេលនេះគាត់រឹងមាំហើយ គាត់ជឿជាក់ហើយ គាត់និយាយចេញហើយ ឃើញគេបែបនេះខ្ញុំអស់ចិត្តហើយ ខ្ញុំអរគុណដែលព្រមជួយខ្ញុំក្នុងរឿងនេះ ព្រះនឹងប្រទានពរដល់អ្នក ✝️ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ទ✝️»
ស្រាប់តែភ្លាមៗនោះគូស្នេហ៍តារាចម្រៀងស្រីរូបនេះ ក៏បានចូលទៅ Cmt យ៉ាងដូច្នេះដែរថា៖
«ខ្ញុំពេញចិត្តនឹងជួយ ព្រោះនេះជាការកែប្រែមនុស្សម្នាក់អោយចេះរឹងមាំ អោយស្គាល់ខ្លួនឯង ឃើញគាត់អាចកែប្រែបានខ្ញុំក៏សប្បាយជំនួស ពួកយើងជាកូនព្រះដូចគ្នាត្រូវជួយលើកទឹកចិត្តគ្នា កុំភ្លេចទុកស្នាមញញឹមអោយខ្លួនឯងផង»
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញគូស្នេហ៍មួយគូនេះ មានចិត្តដូចគ្នា និងនិយាយត្រូវគ្នាខ្លាំងបែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖