កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Nine Naphat ត្រូវបានមហាជនជាច្រើនរិះគន់ បន្ទាប់ពីលោកបានបង្ហោះរូបភាពផ្សព្វផ្សាយពី Plant based Food របស់ខ្លួក្នុងបណ្ដាញសង្គម។
ក្នុងនោះលោកបានបង្ហោះរូបភាពនិងសរសេរសារយ៉ាងដូច្នេះថា «ប្រសិនបើសាច់ជ្រូកឡើងថ្លៃ ងាកមកញុំាអាហារធម្មជាតិ ឬ សាច់ដែលធ្វើចេញពីបន្លែធម្មជាតិជំនួសវិញណ៎ាបាទ ព្រោះវាមានទាំងរសជាតិឆ្ងាញ់ និង មានប្រយោជន៍ដល់សុខភាព»
ក្រោយពេលឃើញបែបនេះ ស្រាប់តែមហាជនបានបញ្ចេញមតិថា «តើការយកបញ្ហាររបស់ប្រជាជនដែលកំពុងតែជួប ទៅធ្វើជាមាតិការផ្សាយពាណិជ្ជកម្មរបស់ខ្លួនសមឬទេ? ប្រសិនបើសាច់ថ្លៃឱ្យងាកមកញុំារបស់ថ្លៃៗបែបនេះ ប្រជាជនធម្មតាគឺគ្មានសមត្ថភាពទិញដូចតារានោះទេ»
មិនត្រឹមតែប៉ុនណោះ សូម្បីតែហ្វេនម្នាក់របស់លោកក៏បានទៅបញ្ចេញមតិដែរថា «អ្នកគួរតែប្រើប្រាស់មតិជួយដល់ប្រជាជន តែបែរជារកវិធីបែបនេះឱ្យប្រជាជនទៅវិញ»៕ សូមទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី