សរុបអ្នកទទួលបានពានរង្វាន់​ “Golden Globe 2022”! អាស៊ីយើងក៏បានដែរ!

កម្មវិធីប្រកាសពានរង្វាន់ “Golden Globe 2022” លើកទី៧៩ត្រូវបានរៀបចំចប់សប់គ្រប់ហើយដោយឆ្នាំនេះកម្មវិធីប្រកាសពានពិភពលោកមិនតូ្រវបានធ្វើការចាក់ផ្សាយផ្ទាល់នោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏អ្នករៀបចំកម្មវិធីប្រកួតចាត់ចែងធ្វើពិធីប្រគល់ពានជូនដល់អ្នកមានស្នាដៃ និងក្រុមការងារគ្រប់ផ្នែកទាំងអស់។ ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរគេបែងចែករង្វាន់ជាពីរសាខាដែលមានសាខាខ្សែរភាពយន្ត និងសាខា​ទូរទស្សន៍/សេរ៊ី ហើយក្នុងនោះសេរ៊ីរឿងល្បីយ៉ាង Squid Game បាននាំលោក “អូយ យ៉ងស៊ូ” តារ៉ាសម្តែងកូរ៉េខាងត្បូងអាយុ ៧៧ឆ្នាំ ទទួលបានរង្វាន់ ៉”តារ៉ាសម្តែងសមល្អឥតខ្ចោះ” ទៀតផង។

ឈ្មោះអ្នកទទួលរង្វាន់មានដូចតទៅនេះ​
-ខ្សែរភាពយន្តដែលល្អបំផុតផ្នែក ដ្រម៉ា/ជីវិត​ បានទៅលើ The Power of the Dog
-ខ្សែរភាពយន្តដែលល្អបំផុតផ្នែក កំប្លែង/Musical បានទៅលើ West Side Story
-អ្នកដឹងនាំខ្សែរភាពយន្តដែលល្អបំផុតបានទៅលើ (Jane Campion), ‘The Power of the Dog’
-តារ៉ាសម្តែងស្រីដែលល្អបំផុតផ្នែក ដ្រម៉ា/ជីវិត​ បានទៅលើ (Nicole Kidman), ‘Being the Ricardos’
-តារ៉ាសម្តែងប្រុសដែលល្អបំផុតផ្នែក ដ្រម៉ា/ជីវិត​ បានទៅលើ​​ (Will Smith), ‘King Richard’
-តារ៉ាសម្តែងស្រីដែលល្អបំផុតផ្នែក កំប្លែង/Musical​ បានទៅលើ (RachelZegler), ‘West Side Story’
-តារ៉ាសម្តែងប្រុសដែលល្អបំផុតផ្នែក កំប្លែង/Musical​ បានទៅលើ​ (Andrew Garfield), ‘Tick, Tick … Boom!’
-តារ៉ាសម្តែងប្រុសដែលល្អបំផុតផ្នែក ខ្សែភាពយន្ត​ បានទៅលើ (Kodi Smit-McPhee), ‘The Power of the Dog’
-តារ៉ាសម្តែងប្រុសសម្តែងសមដែលល្អបំផុតផ្នែកខ្សែភាពយន្ត​ បានទៅលើ (Ariana DeBose), ‘West Side Story’
-តារ៉ាសម្តែងប្រុសសម្តែងសមដែលល្អបំផុតផ្នែកខ្សែសេរ៊ី O YEONG Su, ‘Squid game’
(…..)

សូមអបអរសាទទៅកាន់តារ៉ាសម្តែងរបស់អាស៊ីអាគ្នេយ៍យើងដែល ទោះបីជាលោកតាមានវ័យចំណាស់យ៉ាងណាក៏នៅបំពេញតួនាទីជាតារ៉ាសម្តែងបានយ៉ាងល្អ ហើយបានធ្វើអោយ​ Squid Game ជារឿងមួយដែលមានគ្រប់រស់ជាតិនិងអត្ថន័យ។

អត្ថបទដោយយ៖ ចាន់សា