Nine-Baifern ព្រមបើកចិត្តនិយាយពីទំនាក់ទំនងរវាងអ្នកទាំងពីរ…..ម៉ាក់ខាងប្រុសដាក់មួយប្រយោគនេះភ្លាមថា…..! មានវីដេអូ

Nine Napat បណ្ដើរ Baifern  Pimchanok និយាយរឿងទំនាក់ទំនង និងអាចក្លាយជាសង្សាដែរឬទេ ម្ដាយខាងប្រុសគាំទ្រពេញទំហឹងដល់ថ្នាក់និយាយថា “ញ៉ែទៅកូន”

អាចនិយាយបានថាគាំទ្រខ្លាំងណាស់ក្នុងការចាប់គូរផ្គូរផ្គងមកជាយូរណាស់មកហើយ សម្រាប់គូររបស់តារាប្រុសស្រី Nine-Baifern ដៃគូរធ្វើការរួមគ្នានិងតែងតែមានសកម្មភាពគួអោយស្រលាញ់ៗមកផ្ញើរហ្វេនៗអ្នកគាំទ្រជានិច្ច ហើយអ្នកគាំទ្រក៏ជម្រុញពេញទំហឹង ហើយនៅមានអ្នកម៉ាក់ខាងប្រុសនៅចាំគាំទ្រនិងជម្រុញកូនប្រុសអស់ពីកំលាំងកាយចិត្តថែមទាំងបញ្ចេញអាការៈពេញចិត្តពេញថ្លើមចំពោះកញ្ញា Baifern ខ្លាំងណាស់ ទោះធ្វើអីក៏ត្រូវចិត្តតែទាំងអស់

After Footer (Active) - damrei Mr1 Zone2

ហើយនៅថ្ងៃនេះក៏មានការសម្ភាសន៍អ្នកទាំងពីរផ្ទាល់មាត់ ដោយអ្នកទាំងពីរបណ្ដើរគ្នាមកបើកចិត្តនិយាយរៀបរាប់រឿងរ៉ាវទំនាក់ទំនងដែលគ្រប់គ្នារំពឹងអោយក្លាយជាការពិត រឿងនេះម៉ាក់ៗខាង Nine លួចចូលមកជ្រែតមើលដែរ

ដោយ Baifern និង Nine បានមកចូលរួមនិយាយពីររឿងភាគថ្មីដែលអ្នកទាំងពីរត្រូវមកដើរតួជាមួយគ្នាម្ដងទៀតក្នុងរឿងហើយនិងចាក់បញ្ចាំងក្នុងប៉ុស្ដិ៍លេខ 3 ថ្ងៃទី 24 ខែ មករាឆាប់ៗនេះ

អ្នកទាំងពីរព្រមនិងបើកចិត្តនិយាយពីទំនាក់ទំនងរវាងគ្នានិងគ្នាខណៈពេលដែលគ្រប់គ្នាគាំទ្រយ៉ាងពេញទំហឹងអោយក្លាយជាសង្សានិងគ្នាពិតមែន?

Nine ៖​ ទៅគាំទ្រនៅក្នុងរឿងភាគណាបាទ រឿងពិតសុំទុកមួយលែកសិនចាំរឿងចប់ចាំខ្ញុំនិយាយអោយស្ដាប់ (សើច) បើមិនមើលរឿងប្រយ័ត្នខ្ញុំមិននិយាយអោយស្ដាប់

Baifern ធ្លាប់ប្រាប់ថាយើងទាំងពីរនាក់ដូចមិត្តភ័ក្ដនិងគ្នាទៅហើយ បើបែបនេះនិងបើកទ្វាផ្ដល់ឱកាសអោយគ្នាតែម្ដងបានទេ?

Baifern ៖ គឺជាមិត្តនិងគ្នាពិតមែនចា ជាមិត្តនិងគ្នាមករហូតតែម្ដង

ទាំងពត៌មានទាំងអ្នកគាំទ្រជម្រុញមិនមានមានសង្ឃឹមបន្ទិចទេឬ សរុបមកដូចតាមពត៌មានដែរទេ?

Nine ៖​ គឺជាមិត្តនិងគ្នា បំណងល្អចំពោះគ្នា មានអ្វីក៏ជួយគ្នាទៅវិញទៅមក មានបញ្ហាអ្វីក៏និយាយអោយគាត់ស្ដាប់ ប្រឹក្សាគ្នារហូត

ឮថាម៉ាក់ចូលចិត្ត Baifern ខ្លាំងណាស់

Nine ៖​ មែនហើយ ម៉ាក់ស្រលាញ់ ម៉ាក់ចូលចិត្តគាត់ ចូលចិត្តខ្លាំងណាស់

ហើយយើងស្រលាញ់គាត់ឬទេ?

Nine ៖​ (សើច)

មានអារម្មណ៍យ៉ាងណាពេលម៉ាក់គាត់ចូលចិត្ត Baifern ខ្លាំងយ៉ាងនិង?

Nine ៖​ ក៏សប្បាយចិត្ត សប្បាយចិត្ត ម៉ាក់រីករាយសប្បាយចិត្តនៅពេលមានមិត្តភ័ក្ដនិយាយជាមួយ ព្រោះនៅផ្ទះនិយាយតែជាមួយនិងដើមដំបងយក្ស មកកន្លែងថតរឿងជួបគាត់ក៏សប្បាយចិត្ត

Baifern ៖ មកពីជាមនុស្សលេងសើចច្រើន ពេលនៅជិតគ្នាម៉ាក់ក៏មានរឿងសប្បាយៗច្រើន និយាយគ្នាពីនេះពីនោះអត់ចេះអស់ទេ ម៉ាក់គាត់នៅទីនេះដែរ!!

អ្នកម៉ាក់ហេតុអ្វីបានជាស្រលាញ់ Baifern ខ្លាំងយ៉ាងនេះ?

អ្នកម៉ាក់ ៖ ស្រលាញ់ ស្រលាញ់ខ្លាំងណាស់ ញ៉ែទៅកូន ញ៉ែទៅ (អ្នកម៉ាក់ប្រាប់កូនប្រុស)

Nine គិតយ៉ាងម៉េចបើម៉ាក់ប្រាប់អោយញ៉ែ?

Nine ៖​ បាទ មើលរឿងសិន ហើយចាំនិយាយគ្នាជាក្រោយ (សើចអៀនទាំងពីរ)…..

អត្ថបទដោយ : នីត្តា