ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះតារាថៃប្រុសលោក Nine Naphat ត្រូវបានមហាជនជាច្រើនរិះគន់ ខណៈដែលលោកបានធ្វើការផុសផ្សព្វផ្សាយ ឲ្យប្រជាជនងាកទៅទិញផលិតផលអាហារធម្មជាតិ ឬ សាច់ដែលច្នៃចេញពីបន្លែ ខណៈពេលទីផ្សារត្រីសាច់កំពុងឡើងថ្លៃក្នុងប្រទេសថៃ។
យ៉ាងណាមិញ ដោយសារតែមានមតិរិះគន់នៅលើផុសនោះច្រើនពេក និងអ្នកខ្លះបានប្រើពាក្យមិនសមរម្យទៅកាន់លោកទៀតនោះ លោកក៏បានសម្រេចចិត្តបិទ Cmt នៅលើផុសនោះ ដោយមិនបានធ្វើការបកស្រាយអ្វីនោះទេ។
តែទោះបីជាយ៉ាងណាក៏ដោយ ក៏មានហ្វេនៗជាច្រើនយល់ពីលោក ខណៈមិនចង់មានបញ្ហាច្រើន ទើបលោកសម្រេចចិត្តនៅស្ងាត់មិនបញ្ជាក់បកស្រាយច្រើនបែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖