ហ្វេនណាមិនច្រណែន! ព្រាប សុវត្ថិ នៅតែប្រើពាក្យនេះទៅកាន់ភរិយា ខណៈកូនកម្លោះៗអស់ហើយ!(មានរូបភាព)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃកំពូលតារាចម្រៀងល្បីឈ្មោះលោក ព្រាប​ សុវត្ថិ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង ពិសេសទោះរវល់ខ្លាំងប៉ុនណា លោកតែងតែឆ្លៀតពេលបង្កើតសកម្មភាពក្នុងដំណើរកំសាន្តជុំគ្រួសារជារឿយៗ។

ជាក់ស្ដែងដូចជាកាលពីដើមឆ្នាំកន្លងទៅថ្មីៗនេះ លោកនិងភរិយារួមទាំងកូនៗបានដឹកដៃគ្នាទៅដើរកំសាន្តជាមួយគ្នាយ៉ាងសប្បាយរីករាយ ដែលក្នុងនោះយើងបានឃើញតារាចម្រៀងប្រុសរូបនេះ បានបង្ហោះរូបភាពជាមួយភរិយាជាច្រើនសន្លឹក និងអមជាសារសរសើរទៅកាន់ភរិយាថា «មើលទៅធម្មជាតិស្រស់ស្អាតមធ្យម ងំចាញ់សម្រស់អូន»

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប ព្រោះឃើញតារាប្រុសរូបនេះនៅតែប្រើពាក្យផ្អែមល្ហែមបែបនេះទៅកាន់ភរិយា ទោះបីកូនធំៗពេញកម្លោះអស់ហើយក៏ពិតមែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖