កាលពីប៉ុន្មានថ្ងៃមុននេះ ហ្វេនៗជាច្រើនបាននាំគ្នាសម្ដែងការព្រួយបារម្ភ នៅពេលទទួលដំណឹងថាតារាសម្ដែងថៃលោក Mick Thongraya តេស្ដវិជ្ជមានជម្ងឺកូវីដ១៩ ហើយក៏ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងយកចិត្តទុកដាក់ផងដែរ។
យ៉ាងណាមិញក្រោយព្យាបាលបាន៦ថ្ងៃ ពេលនេះអ្វីដែលគ្រប់គ្នាសប្បាយចិត្តគឺលទ្ធផលតេស្ដសំណាក តារាប្រុសរូបនេះបានជាសៈស្បើយពីជម្ងឺកូវីដ១៩នេះហើយ ហើយពេលនេះក្រុមគ្រូពេទ្យក៏បានអនុញ្ញត្តិឲ្យលោកត្រឡប់ទៅផ្ទះវិញផងដែរ។
តែទោះបីជាយ៉ាងណាក៏ដោយ លោកត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃបន្ដទៀត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថាលោកពិតជាជាសៈស្បើយពីជម្ងឺ១០០%ផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖