ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ទំនាក់ទំនងរវាងតារាសម្ដែងលោក ឆឹម សក្កដា និងតារាចម្រៀង ពេជ្រ សោភា ធ្លាប់ជាគូស្នេហ៍ដ៏ផ្អែមល្ហែមនិងគ្នា តែស្រាប់តែពេលនេះអ្នកនាង ពេជ្រ សោភា ក៏រកបានអ្នកច្បាស់លាស់ជាមួយថ្មី និងកំពុងតែផ្អែមល្ហែមនិងគ្នាខ្លាំងទៀតផង។
យ៉ាងណាមិញក្រោយពេលមានរឿងនេះកើតឡើងមក យើងតែងតែឃើញលោក ឆឹម សក្កដា ផុសបង្ហាញពីអារម្មណ៍កើតទុក្ខនៅក្នុងចិត្តជារឿយៗ ហើយថ្មីៗនេះលោកបានចេញបទចម្រៀងផ្ទាល់ខ្លួនមួយបទដែលមានចំណងជើងថា «ខុសព្រោះស្នេហ៍គេ» ដែលរៀបរាប់រវាងស្នេហាប្រុសស្រីមួយគូ តែខាងប្រុសបានក្បត់ទៅលួចមានអ្នកថ្មី។
ស្រាប់ពេលនេះក៏មានអ្នកគាំទ្រម្នាក់បានចូលទៅ Cmt ថា «អូនក្បត់គេសោះថាគេក្បត់ អាណិត សោភា ណាស់ សោភា កុំគិតបើគេក្បត់ហើយលែងគេឱ្យទៅចុះ គង់មានថ្ងៃជួបបុរសល្អទេអូនសោភា» ភ្លាមៗនោះលោក សក្កដា ក៏បានឆ្លើយបែបនេះថា «បទចម្រៀងក្នុងរឿងទេមីង កុំយកមកបូកជាមួយជីវិតពិតអីមីង!»៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖