ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយថាតារាសម្ដែងថៃលោក Nine Naphat និងតារាស្រី Baifern ដែលអ្នកទាំងពីរគឺជាដៃគូសម្ដែងរឿងដ៏សក្ដិសម ហើយកន្លងមកហ្វេនៗគ្រប់គ្នាតែងតែចង់ឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍និងគ្នា ព្រោះសព្វថ្ងៃសុទ្ធតែនៅទំនេររៀងៗខ្លួន។
ជាក់ស្ដែងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ ខណៈចូលរួមផ្ដល់បទសម្ភាសន៍ ស្រាប់តែអ្នកសម្ភាសន៍សួរទៅកាន់អ្នកទាំងពីរថា «តើអ្នកទាំងពីរស្គាល់គ្នាជាង ៥ ឆ្នាំហើយ អាចប្តូពីមិត្តទៅសង្សារបានដែរទេ?»
ភ្លាមៗនោះលោក Naphat ក៏បានឆ្លើយទាំងទឹកមុខញញឹមអឹមអៀនថា «ជាមិត្តនឹងគ្នា ចាំឱ្យអ្នកគាំទ្រមើលរឿងដែលសម្តែងដោយពួកខ្ញុំចប់ចាំគិតគ្នាទៀត» ហើយមិនត្រឹមតែប៉ុនណោះ អ្នកទាំងពីរបានប្រកាសថាខ្លួននៅ Single ដូចគ្នាថែមទៀតផង៕
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖