ជាតិនិងរស់នៅយ៉ាងម៉េចទៅ! Prang Kannaran គ្រាន់តែបង្ហាញពីម្ហូបអាហារដែលធ្វើអោយនាងប្រតិកម្មចំពោះរាងកាយមានចំនួនច្រើនដល់ទៅ…..! មានរូបភាព
ធ្វើអោយអ្នកគាំទ្រនៅក្នុង Instagram @ladiiprang របស់តារាសម្ដែងស្រី Prang Kannaran ភ្ញាក់ផ្អើលជាខ្លាំង នៅពេលសាម៉ីខ្លួនបានបង្ហាញលទ្ធផលនៃការត្រួតពិនិត្យចំពោះម្ហូបអាហារផ្សេងៗដែលធ្វើអោយប្រតិកម្មដល់រាងកាយនាងក្នុង IG story
ដោយ Prang បានបង្ហាញពត៌មានលម្អិតថា នាងបានធ្វើការត្រួតពិនិត្យចំពោះអាហារធ្វើអោយនាងប្រតិកម្មដល់ទៅ 42មុខ ដល់ពេលបានអានហើយ ប្រភេទនីមួយៗគាំងចិត្តតែម្ដង មានទាំង ស៊ុតស, ស៊ុតក្រហម, សណ្ដែងបារាំង, ទឹកដោះគោ, ទឹកដោះពពែ, ទឹកដោះចៀម, ផ្លែកំប៉េងរាជ, ស្រូវសាលី ជាដើម
ក្រៅពីនិង Prang ក៏បានផុសសារដើម្បីជាការថ្លែងអំណរអរគុណគ្រប់កំលាំងចិត្តដែលបានផ្ញើរអោយនាងថា “សូមអគុណសម្រាប់គ្រប់កំលាំងចិត្តណាចា មួយរយៈនេះ IG អាចនិងឯកាបន្ទិចហើយ ស្ថិតក្នុងការព្យាបាលជំងឺ ប៉ុន្ដែមិនបាត់មុខទៅណាទេ មានរូប មានការងារថ្មីៗរងចាំផុសក្នុង IG ជាច្រើនទៀតណាចា”
អត្ថបទដោយ : នីត្តា