Mick Thongraya ចេញមករៀបរាប់ពីអាការៈក្រោយពេលឆ្លងកូវីដ-19 សូមអគុណគ្រប់កំលាំងចិត្តដែលផ្ញើរមកខណៈពេលដែលខ្លួន…….! មានរូបភាព
Mick Thongraya ចេញមកប្រាប់ពីអាការៈក្រោយឆ្លងកូវីដ-19 ទទួលការព្យាបាលនៅក្នុងមន្ទឺពេទ្យ ហើយពេលនេះក៏បានជាសះស្បើយផងដែរ
បន្ទាប់ពីប៉ុស្ដិ៍លេខ 7 ប្រកាសពត៌មានពីតារាសម្ដែងប្រុសកំពូលសង្ហាយ៉ាង Mick ឆ្លងកូវីដ-19 ហើយបានទទួលការរក្សាព្យាបាលនៅឯមន្ទីពេទ្យកាលពីថ្ងៃទី 6 មករា កន្លងមក ហើយជាក់ស្ដែងក្នុងថ្ងៃទី 12 ខែមករា សាម៉ីខ្លួនបានផុស update ពីអាការផ្សេងៗប្រាប់ថាខ្លួនបានជាសះស្បើយហើយ និងត្រលប់ទៅផ្ទះដើម្បីនៅដាច់ដោយលែកជាបន្ដទៀតទៅតាមចំនួនថ្ងៃដែលបានកំណត់
“ថ្ងៃនេះលោកគ្រូពេទ្យបានអនុញ្ញាត្ដិអោយត្រលប់ទៅផ្ទះវិញហើយបាទ អាការៈធម្មតា និងនៅដាច់ដោយឯផ្ទះបន្ដគម្រប់ 14ថ្ងៃទៀត”
ព្រមទាំងសូមអគុណគ្រប់កំលាំងចិត្តដែលផ្ញើរអោយ “សូមអគុណចំពោះកំលាំងចិត្តគ្រប់គ្នាដែលបានផ្ញើរមកអោយ សូមអោយគ្រប់គ្នាមើលថែសុខភាពខ្លួនផងណាបាទ”
គ្រប់គ្នាផ្ញើររូបបេះដូងអោយជាបន្ដបន្ទាប់ផ្ញើរជាហូរហែរតែម្ដង
អត្ថបទដោយ : នីត្តា