ប្រិយមិត្តជាច្រើនដែលនិយមតាមដានរឿងភាគថៃប្រាកដជាជ្រាបហើយថា កាលពីឆ្នាំ២០២០កន្លងទៅនេះ តារាថៃប្រុសលោក Mario Maurer និង តារាស្រី Kimberley បានចាប់ដៃគ្នាសម្ដែងថៃភាគមួយដែលមានចំណងជើងថា «Thong Ek Mhorya Tha Chalong» ដែលផ្ទុះការគាំទ្រយ៉ាងខ្លាំង មិនថាក្នុងស្រុកឬក៏ក្រៅស្រុកនោះទេ។
ជាក់ស្ដែងស្រាប់តែនៅដើមឆ្នាំ២០២២ នេះ យើងបានឃើញស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ថៃ បានចេញមកបង្ហោះ Poster តួរឿងដែលត្រៀមនឹងថតមានចំណងជើងថា «หมอหลวง» «ហ្មហ្លួង» ដែលក្នុងនោះតួអង្គឯកគឺជាលោក Mario និងកញ្ញា Kimberley ហើយនេះក៏ជារឿងទី២របស់អ្នកទាំងពីរសម្ដែងជាមួយគ្នាដែរ។
មិនត្រឹមតែប៉ុនណោះ ក្នុងរឿងថ្មីនោះ ក៏មានវត្តមានតារាល្បីៗ ទាំងចាស់ទាំងថ្មីជាច្រើនចូលរួមសម្ដែងផងដែរ ដូច្នេះកុំភ្លេងរង់ចាំទស្សនាទាំងអស់គ្នាណា៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖