ខណៈអ្នកមានគុណកំពុងវះកាត់! អេនជី ក៏បានពោលពាក្យយ៉ាងវែងអន្លាយបែបនេះថា…

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយតារាចម្រៀង អេនជី​ ដែលបច្ចុប្បន្ននេះអ្នកនាងកំពុងតែមមារញឹកនិងអាជីកម្មរកសុីរបស់ខ្លួនយ៉ាងខ្លាំង ហើយហ្វេនៗជាច្រើនក៏តែងតែចាប់អារម្មណ៍គ្រប់សកម្មភាពជាច្រើនរបស់អ្នកនាងក្នុងបណ្ដាញសង្គមផងដែរ។

ជាក់ស្ដែងស្រាប់តែប៉ុន្មានម៉ោងមុននេះ អ្នកនាងបានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ នៅពេលឃើញអ្នកនាងបង្ហោះរូបភាពជាមួយលោកអ្នកមានគុណ និងរៀបរាប់សារយ៉ាងដូច្នេះថា៖

«ខ្ញុំគិតថាខ្ញុំមានសំណាងណាស់ដែលបានកើតជាកូនលោកទាំង2 ទាំងការមើលថែ ប្រៀនប្រដៅ បង្រៀនកូនដឹងខុសត្រូវ ស្គាល់ចាស់ ស្គាល់ទុំ ប្រដៅកូនកុំមើលងាយអ្នកដទៃ ជួយមនុស្សខ្សោយជាងកូន កូនត្រូវធ្វើជាមនុស្សល្អ ហើយពេលនេះជាពេលដែលកូនត្រូវតបស្នងសងគុណជូនលោកទាំង2វិញហើយ ថ្ងៃនេះជាថ្ងៃល្អ កូនសូមជូនពរពុកវះកាត់បានជោគជ័យ កូនសូមជូនពរម៉ែពុកមានសុខភាពល្អ កម្លាំងកាយមាំមួន អាយុវែងជាម្លប់ដល់កូនចៅគ្រប់គ្នា I Love u Mom&Dad»

យ៉ាងណាមិញ ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាជូនពរទៅកាន់លោកប៉ាតារាស្រីរូបនេះ ឲ្យទទួលបានការវះកាត់ដោយជោគជ័យ និងឆាប់ជាសះស្បើយពីជម្ងឺថែមទៀតផង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖