លឿនពេកហើយ! ស្រលាញ់គ្នាទើបជាង១ ខែ Pat ស្រាប់តែនិយាយបែបនេះទៅកាន់មិត្តប្រុសខណៈមិនបានខឹងទេ!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាស្រី Pat Napapa បើកបង្ហាញទំនាក់ទំនងស្នេហានិងប៉ូលីសវ័យក្មេងមិនបានប៉ុន្មាន ស្រាប់តែប៉ុន្មានថ្ងៃចុងក្រោយនេះ នាងបានបង្ហោះសារប្លែកៗ ហាក់បីដូចជាកំពុងតែមានបញ្ហាស្នេហា។

ដោយឡែកស្រាប់តែនៅថ្ងៃទី១៤នេះ ក្នុងកម្មវិធីផ្ដល់បទសម្ភាសន៍ ខណៈដែលពិធីការិនី Pui បាននិយាយនៅចំពោះមុខ Pat ថា៖ «បើអ្នកណាចង់ស្គាល់ប៉ូលិសសួរតារាស្រី Pat បាន» ស្រាប់តែភ្លាមៗនោះ Pat ក៏បានតបថា ៖ «ពេលនេះមិនស្គាល់នោះទេ ចង់ស្គាល់ទៅទាក់ទងដោយខ្លួនឯងបាន ហើយខ្ញុំក៏មិនចង់កុហកអ្វីឡើយបន្តិចទៀតអ្វីៗនឹងលែងដូចដើមហើយ»។

មិនត្រឹមតែប៉ុនណោះ Pat បានបញ្ជាក់ទៀតថា «ជុំវិញរឿងរ៉ាវមួយនេះ នាងមិនបានខឹងអ្វីនឹងគ្នា្ននោះទេ តែគឺជាការនិយាយគ្នាបែបមនុស្សធំ ខ្ញុំគិតថាជុំវិញរឿងមួយនេះរង់ចាំឱ្យខាងប្រុសចេញមុខមកនិយាយខ្លួនឯងល្អជាង ថាយ៉ាងណា ហើយរឿងរ៉ាវកាន់តែច្បាស់ជាងនេះ ខ្ញុំនឹងបង្ហាញនៅក្នុងសន្និសិទក្នុងពេលខាងមុខនេះបន្ថែម»៕

សូមទស្សនារូបភាពដូចខាងក្រោមនេះ៖