សមជាហ្វេសិនអាយខនមែន! Jennie សមាជិកក្រុម BLACKPINK ទីបំផុតសារភាពរឿងក្នុងចិត្តប៉ុន្មានឆ្នាំកន្លងមកនេះថា …
តារាស្រីល្បីថ្នាក់អន្តរជាតិJennie ដែលជាសមាជិករបស់ក្រុម K-POP BLACKPINK បានធ្វើការថតសម្រាប់គម្របទស្សនាវដ្ដីអន្តរជាតិ ELLE ខែកុម្ភៈ។ នៅក្នុងនោះដែរ Jennie ក្នុងនាមជាអ្នកតំណាងប្រេនគ្រឿងអល្លង្ការ Chanel Coco Crush បានធ្វើប្រាប់ទៅកាន់ហ្វេន Blinks របស់នាងថា គ្រឿងអល្លង្ការ ជារបស់សំខាន់មួយនៅក្នុងហ្វេសិនដែលពិបាកនឹងខ្វះបាន ដូច្នេះហើយនាងសង្ឃឹមថាហ្វេនចូលចិត្តផ្នែកមួយថ្មីនេះរបស់នាង។
ពេលដែរនិយាយដល់ IG របស់នាងដែលបង្ហោះរូបធម្មជាតិ Jennie ក៏បានបង្ហាញពីស្រលាញ់នូវធម្មជាតិរបស់នាង ហើយសង្ឃឹមថាឆ្នាំថ្មីនេះ នាងនឹងមានសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។
ជាចុងក្រោយពេលនិយាយដល់ចំណុចថាតើនាងមានអារម្មណ៍បែបណានៅពេលដែលក្លាយខ្លួនជាហ្វេសិនអាយខនរបស់មនុស្សជាច្រើន ។Jennie ក៏តបវិញថានាងពិតជាមានកិត្តិយសណាស់ដែលក្លាយខ្លួនជាអាយខនរបស់នរណាម្នាក់ ហើយនាងសង្ឃឹមថានឹងបង្ហាញនូវផ្នែកមួយដែលល្អ និងថ្មីដល់អ្នកដែលគាំទ្រនាង។