ម្នាក់ទៀតហើយ Mint Chalida ឆ្លងកូវីដផុសនិយាយរៀបរាប់ពីអាការៈរមាស់ក ពិបាកក្នុងខ្លួន ចុករោយ ពេលនេះកំពុងសម្រាកព្យាបាល…..! មានរូបភាព

អ្នកសិល្បករបានឆ្លងកូវីដម្នាក់ទៀតហើយ សម្រាប់ Mint Chalida តារាសម្ដែងស្រីលំដាប់តួឯកស្រីល្បីឈ្មោះ ដែលជាក់ស្ដែងសាម៉ីខ្លួនបានប្រើប្រាស់ IG ផ្ទាល់ខ្លួន @mint_chalida  ផុសសារប្រកាសអោយគ្រប់គ្នាបានដឹងថា ខ្លួននាងពិនិត្យឃើញមានកូវីដ ហើយបានទទួលការសម្រាកព្យាបាលនៅឯមន្ទីពេទ្យហើយ

“Mint  សូមអនុញ្ញាត្តិប្រកាសអោយជ្រាប់ថា ប្អូនប្រុសពៅរបស់ Mint ដែលនៅផ្ទះជាមួយគ្នាបានឆ្លងកូវីដ-19 កាលពីថ្ងៃទី 14 មករា ទើប Mint ទៅពិនិត្យរកមើលដោយ ATK ភ្លាមៗ លទ្ធផលចេញមកជាអវិជ្ជមាន ថែមទាំងមិនមានជារោគសញ្ញាអ្វីទាំងអស់ ប៉ុន្ដែក៏ចាំសង្កេតមើលអាការៈជាប់ជានិច្ច

រហូតមកដល់ថ្ងៃទី 15 មករា Mint ចាប់ផ្ដើមមានអាការៈរមាស់ក មិនស្រួលខ្លួន ចាប់ផ្ដើមចុករោយ ទើបពិនិត្យ ATK ម្ដងទៀត លទ្ធផលវិជ្ជមាន ពិនិត្យពីរដង ទើបធ្វើដំណើរទៅពិនិត្យ RT-PCR នៅមន្ទីពេទ្យ ដើម្បីបញ្ជាក់បន្ថែម ហើយលទ្ធផលបាននៅថ្ងៃទី 16 មករា ថាពិតជាមានឆ្លងកូវីដ  COVID-19

ពេលនេះ​​ Mint ទទួលបានការសម្រាកព្យាបាលនៅឯមន្ទីពេទ្យរួចរាលហើយ ព្រមទាំងបានផ្ដល់ដំណឹងដល់អ្នកជិតស្និតខ្លួនក្នុងកំឡុងពេលនេះហើយដែរ ដើម្បីអោយគ្រប់គ្នាប្រយ័ត្ននិងសង្កេតតាមអាការៈរបស់ខ្លួនឯង Mint សូមអភ័ទោសចំពោះអ្នកដែលទាក់ទងនិងជិតដិតកន្លងមកផងដែរណាចា”

អត្ថបទដោយ : នីត្តា