ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សោភា បង្ហាញទំនាក់ទំនងស្នេហានៅដើមឆ្នាំថ្មីនេះមក ហ្វេនៗជាច្រើនពិតជាចង់ឃើញអ្នកនាងនិងគូស្នេហ៍រៀបការនិងគ្នាឆាប់ៗនេះខ្លាំងណាស់។
ជាក់ស្ដែងស្រាប់តែប៉ុន្មានម៉ោងមុននេះ យើងបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពនិងសារនៅក្នុងបណ្ដាញសង្គម ដើម្បីស្រង់មតិពីហ្វេនៗ ថាតើចង់ឲ្យអ្នកនាងរៀបការនៅក្នុងឆ្នាំនេះឬក៏អត់ផងដែរ។
ក្នុងនោះអ្នកនាងសរសេរយ៉ាងដូច្នេះថា៖
«មើលភ្នែកដូចយល់ថាចែហ្នឹងរៀបការឆ្នាំហ្នឹងម៉េចមិនដឹងទេ Ok ហ្វេនបងព្រមទេឆ្នាំហ្នឹង? ព្រម ឬមិនព្រម?»
តាមរយៈសារនេះហ្វេនៗជាច្រើនបាននាំគ្នាចូលទៅ Cmt ថាយល់ព្រមជាច្រើន ហើយគ្រប់គ្នាក៏សង្ឃឹមថានិងឃើញរូបភាព Pre-wedding របស់តារាស្រីរូបនេះឆាប់ៗផងដែរ៕ សូមទស្សនារូបភាពនៅខាងក្រោមនេះ៖