ខណៈអតីតគូស្នេហ៍ក្នុងត្រូវរ៉ូវជាមួយអ្នកថ្មី Mick ស្រាប់តែបង្ហោះរូបនិងសារបែបនេះថា….!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលដែលតារាប្រុសលោក Mick Tongraya បែកបាក់ស្នេហមក លោកមិនទាន់រកបានអ្នកថ្មីនោះទេ ខណៈតារាស្រី Bow Maylada រកបានហើយគឺតារាប្រុស Alek Theeradeth ហើយពេលនេះអ្នកទាំងពីរកំពុងតែស្វែងយល់ចិត្តគ្នាទៅវិញទៅមកផងដែរ។

យ៉ាងណាមិញងាកទៅមើល Mick ខណៈអតីតគូស្នេហ៍កំពុងតែមានក្ដីសុខ យើងសង្កេតឃើញតារាប្រុសរូបនេះ តែងតែបង្ហោះរូបភាពនិងអមជាមួយសារបែប Sad ជាច្រើន បន្ដបន្ទាប់គ្នានៅក្នុងបណ្ដាញសង្គមថែមទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ យើងបានឃើញលោកបង្ហោះរូបភាពនៅក្នុងបណ្ដាញសង្គម និងរៀបរាប់សារយ៉ាងដូច្នេះថា៖

«មូលហេតុដែលថតរូបចំហៀង ព្រោះតែចង់ឱ្យអ្នកមើលមកខ្ញុំខ្លះ, មិនចង់ឆាតតែក្នុង Line នោះទេ តែចង់ចូលក្នុងចិត្តរបស់អ្នកវិញ, ឃើញសមុទ្រហើយធ្វើឱ្យចិត្តស្រមើលស្រមៃ តែពេលឃើញមុខរបស់អ្នកហើយធ្វើឱ្យចិត្តស្ទើរតែរលាយតែម្តង»

តាមរយៈសារនេះហ្វេនៗជាច្រើនរបស់តារាប្រុសរូបនេះ ពិតជាព្រួយបារម្ភ ហើយគ្រប់គ្នាក៏សង្ឃឹមថាលោកនិងរកបានអ្នកស្អំបេះដូងនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖