ពីរផ្ទះនេះគឺស្និតស្នាលគ្នាខ្លាំងណាស់ទៅមករកគ្នារហូត សម្រាប់អ្នកម៉ាក់កូនភ្លោះ Chompoo Araya ជាមួយនិងគ្រួសាររបស់លោកប៉ាកូនពីរ Ken Theeradej ហើយនៅមានកូនៗស្និតស្នាលគ្នាទៀតផង
ហើយលោកអ៊ុំយ៉ាង Ken ទោះបីជាមានកូនប្រុសដល់ទៅពីរហើយក្ដី តែក៏ហាមចិត្តមិនអោយលង់ចំពោះភាពគួអោយស្រលាញ់របស់កូនភ្លោះយ៉ាង Shayfa-Phayu បាននោះទេ អោយតែបានជួបគ្នាពេលណាដឹងតែស្អិតដូចស្ករតាំងម៉ែអញ្ចឹង អ៊ុំ Ken – Shayfa អោបគ្នាឡើងណែនប្រលែងលេងដូចពួកម៉ាកចឹង ជាពិសេសមានឃ្លារបស់ Little Busakorn ដែលបានសរសេរថា “ពូឆ្កួតនឹងក្មួយប្រុស Muang Sing @chomismaterialgirl”
ចំណែកខាងម៉ាក់ Chompoo ដែលបានផុសរូបនៅក្នុង IG ដូចគ្នា នាំក្មេងៗមកលេងអ៊ុំ ប្រលែងលេងជាមួយគ្នាសប្បាយសើចក្អាកក្អាយហើយនៅមានប្រាប់ទៀតថា “ញុំពេញមួយថ្ងៃ”
មិត្តៗអ្នកគាំទ្រឃើញសកម្មភាពអ៊ុំក្មួយហើយមានតែអ្នក comment សរសើរគ្រប់ៗគ្នាទាំងអ៊ុំទាំងក្មួយគួអោយស្រលាញ់ទាំងពីរតែម្ដង
អត្ថបទដោយ : នីត្តា