ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ កំពូលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា ដែលបច្ចុប្បន្ននេះអ្នកនាងកំពុងតែសាងគ្រួសារយ៉ាងមានក្ដីសុខ ហើយតែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ជានិច្ច គ្រប់សកម្មភាពនៅក្នុងបណ្ដាញសង្គម។
ជាក់ស្ដែងនៅមុននេះបន្ដិច យើងបានឃើញអ្នកនាងបង្ហោះរូបភាពក៏ដូចជាសារជូនពរទៅកាន់ ប្អូនប្រុសពៅក្នុងថ្ងៃខួបកំណើតយ៉ាងដូច្នេះថា៖
«ភ្លេចៗខ្លួន ពេលនេះប្រុសពៅរបស់ខ្ញុំពេញកំលោះហើយ! ថ្ងៃនេះជាថ្ងៃកំណើតរបស់គាត់ ទោះពេលនេះមិនបានជុំគ្នាដូចមុន តែបេះដូងជុំដដែល។ កុំភ្លេចមើលថែខ្លួនឯង និង ម៉ាក់ឱ្យបានល្អ ត្រូវមានចិត្តអំណត់ឧស្សាហ៍ព្យាយាម ធ្វើជាមនុស្សធំដោយមានសុខភាពល្អ មានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានបេះដូងស្រស់ស្អាត មានលុយចាយច្រើនៗ។ Happy birthday my love»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរទឹកចិត្តតារាស្រីរូបនេះ ទោះរវល់និងនៅឆ្ងាយគ្នាយ៉ាងណា ក៏មិនភ្លេចបង្ហាញក្ដីស្រលាញ់ និងការព្រួយបារម្ភទៅកាន់ប្អូនប្រុសពៅដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖