ធ្វើអោយផ្ទុះសំណើចក្អាកក្អាយពេញកម្មវិធីជាខ្លាំងនៅពេលពិធីករស្រីពូកែសំដី “ kalamare” បានចេញមកបង្ហាញភាពញិញក់គួរអោយខ្នាញ់នៅក្នុងពិភពលោកពណ៌ស៊ីជំុពូរបស់ខ្លួននៅក្នុងម្មវិធី “ឆែ” របស់បុស្តិ៍ GMM25 ដែលមានលោកមុតដាំ និងលោកចែ ហ្វែនឆាន់ជាពិធីករកម្មវិធី។
ដោយម្ចាស់ខ្លួនបាននិយាយថាកំឡុងពេលចុងឆ្នាំមុននាងបានធ្វើដំណើរទៅលេងប្រទេសបារាំងហើយបានទៅរៀនជិះស្គី អ្នកដែលតាមគាត់នៅក្នុងអ៊ិនស្ត្រាក្រាមមុខជាបានឃើញនាងលេងស្ទីយ៉ាងសប្បាយរីករាយដោយមានគ្រូម្នាក់មកជាគ្រូណែនាំ ហើយក្នុងកំឡុងពេលរៀនលេងស្ទីនោះមានរឿងរ៉ាវមួយកើតឡើងដែលធ្វើអោយ “ kalamare” បេះដូងដើរខុសចង្វាក់ព្រោះមានមហាសេដ្ឋីលំដាប់ពិភពលោកចង់ស្គាល់និងសុំណាត់នាងញាំបាយ។
“រឿងរ៉ាវកើតមកពីគ្រូបង្រៀនស្គីរបស់ “kalamare” បានទៅបង្រៀនបុរសម្នាក់នោះនៅពេលព្រឹកហើយគាត់ក៏បានយករឿងរបស់ពិធីករស្រីរបស់យើងទៅអធិប្បាយប្រាប់បុរសម្នាក់នោះរហូតធ្វើអោយគាត់ចង់ស្គាល់ហើយចងណាត់ញាំបាយជាមួយ លោកគ្រូក៏បានថតរូបយើងយកទៅអោយបុរសម្នាក់នោះមើល នាងក៏បានយល់ព្រមទៅព្រោះគិតថាមិនខាតបង់អ្វីទេព្រោះមានមនុស្សច្រើនថែមអាចបានមិត្តថ្មីបន្ថែមម្នាក់ទៀង ពេលទៅជួបនាងសាកសួរពីឈ្មោះដើម្បីហៅគេអោយត្រូវ ហើយក្រោយពេលឆែកឈ្មោះរបស់គាត់នាងតត់ស្លុតជាខ្លាំងព្រោះឈ្មោះបុរសម្នាក់នោះជាប់ឈ្មោះនៅក្នងបញ្ជីមហាសេដ្ឋីលំដាប់ពិភពលោក។
ពេលមកដល់ពប់គាត់ប្រាប់ថាខ្ញុំស្អាតហ់ើយគាត់មកថើបថ្ពាល់ឆ្វេង ស្តាំតាមទំលាប់របស់ប្រទេសបារាំង ថើបពីរដងក៏ប៉ះរោមហើយតែគាត់វិញដាក់ឯងដល់ទៅ ១០ដងជាង (ជាមូលហេតុធ្វើអោយបេះដូងនាងលោតញាប់)។
អត្ថបទដោយ ចាន់សា