មកមើលតំលៃកាបូបរបស់ Chompoo Araya ដែលនាងយូរដើររាល់ថ្ងៃគ្រាន់តែតំលៃក្នុងមួយអាចទិញផ្ទះទាំងជ្រុងបានយ៉ាងងាយ!!! មានរូបភាព
ដូចដែលធ្លាប់បានដឹងស្រាប់រួចមកហើយថា តារាល្បីឈ្មោះលំដាប់ supper star យ៉ាង Chompoo Araya ដែលនរណាៗក៏ស្គាល់ថានាងជាតារាហ្វេសិនជួរមុខរបស់ប្រទេសថៃដែរ ថែមទាំងទទួលបានការលើកស្ទួយអោយក្លាយជាអាយដលរឿងតែងខ្លួនទៀតផង មិនថាជាសំលៀកបំពាក់ មុខមាត់ សក់ កាបូប ស្បែកជើង គ្រឿងប្រដាប់ផ្សេងៗជាច្រើនទៀត ហើយក៏ធ្វើអោយហ្វេនៗតាមមើលបែកភ្នែករហូត
ជាក់ស្ដែងដូចនៅពេលថ្មីៗនេះ (16 មករា 2022) Chompoo ក៏ទើបតែចេញមកបង្អួតស្ទាយបែបសាមញ្ញៗក្នុងថ្ងៃទំនេរ ដើរផឹកទឹកក្រូចបែបសង្ហាៗជាមួយនិងអាវបិតលេវធំ ខោវជើងវែងបារ៉ា និងស្បែកជើងក៏វែង បន្ថែមភាពសាមញ្ញជាមួយនិងវែនតាម៉ាក CELINE
ប៉ុន្ដែអ្វីដែលធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍បំផុតនោះគឺកាបូបដ៏ស្រស់ស្អាតរបស់ម៉ាក់ៗដែលយូរនៅនិងដៃ ព្ព្រោះវាជាកាបូបម៉ាកល្បី Hermès Birkin Cargo ហើយជាជំនាន់ Limited Edition និងបានដាក់ដេញថ្លៃកាលពីឆ្នាំ 2021 ក្នុងតម្លៃ 60,000 – 62,500 ដុល្លារ បើគិតជាលុយថៃប្រមាណ 2លានបាត!! ភាពសំខាន់របស់កាបូបនេះគឺមានកន្លែងដាក់កែវកាហ្វេជាមួយនិងកាបូបទៀតផង
អត្ថបទដោយ : នីត្តា