ស្ដាប់អោយច្បាស់ថាហេតុអ្វី Pumpui សុខចិត្តចេញទៅធ្វើការងារខាងក្រៅជំនួសប្ដីក្រោយពីទើបនិងសម្រាលកូនហើយ!!! មានរូបភាព

កំពុងស្ថិតនៅក្នុងស្ថានភាពសម្រាកស្ងៀមៗ សម្រាប់អ្នកម៉ាក់ដៃថ្មីយ៉ាង Pumpui Panthipha ភរិយារបស់តារាចម្រៀង Quint Duval ដែលទើបនិងសម្រាលកូនដំបូងអូន Syal Blue Sky Duval ថ្មីៗ ដោយមានលោកប្ដីរូបសង្ហាចាំជួយមើលថែយ៉ាងដិតដល់និងចាំជួយមើលថែកូនយ៉ាងថ្នាក់ថ្នម

មិនប៉ុន្មានថ្ងៃមកនេះ (18 មករា 2022) Pumpui ក៏ទើបនិងចេញមកបង្ហាញរូបភាពកក់ក្ដៅដែលស្វាមីកំពុងជួយរឹតខ្នងកូនយ៉ាងថ្នមៗនិងទន់ភ្លន់បំផុត ព្រមជាមួយនិងសារខ្លីៗថា ““Rapper លោកប៉ាកូនខ្ចី”

ប៉ុន្ដែសាច់រឿងនៅក្នុងវីដេអូនិងធ្វើអោយមានការផ្ទុះសំណើចឡើងភ្លាមៗ នៅពេល Pumpui និយាយថា “ចាប់ផ្ដើមមានហើយ ដឹងទេ” ខាងស្វាមីសួរថា “ជោគវាសនាឬ?” Pumpui ឆ្លើយថា “អើ បន្ទិចទៀតយើងទៅធ្វើការ នាងក៏នៅផ្ទះមើលកូនទៅ” ស្វាមីសួរទៀតថា “អូនមិនអោយបងធ្វើការអ្វីសោះមែនទេ?” ហើយចម្លើយដុតបំផុតនោះគឺ “ហើយឯងមានការងារធ្វើដែរឬ?” 

 

រឿងនេះធ្វើអោយមិត្តភ័ក្តនិងអ្នកគាំទ្រដែលចូលទៅ comment បញ្ចេញមតិយោបល់ទាំងញញឹមទាំងអស់សំណើចជាខ្លាំង ហើយនៅមានប្រាប់ទៀតថាគួអោយសខ្នាញ់ទាំងប្ដីទាំងប្រពន្ធតែម្ដងហើយចា ចូលរួមត្រេកអរផងចំពោះសមាជិកថ្មីនិងចម្លើយចុងក្រោយ ម៉ាក់ៗហាកុំធ្វើបាបលោកប្ដីខ្លួនឯងខ្លាំងពេកណា

អត្ថបទដោយ : នីត្តា