ក្ដៅស្លឹកត្រចៀកមួយរំពេច! Pat Napapha បិតវីដេអូខលជាមួយសង្សាភ្លាមៗក្រោយពីខាងប្រុសភ្លេចខ្លួនបែកការរឿង……! មានរូបភាព

អ្នកគាំត្រស្ទើរតែតាមមិនទាន់ចំពោះទំនាក់ទំនងរវាងអ្នកម៉ាក់កូនមួយសាច់ខ្ចីយ៉ាង Pat Napapha ជាមួយនិងលោកប៉ូលីសកំលោះសាច់ដុំ Nay Napat បន្ទាប់ពីខាងស្រីផុសឃ្លាក្នុងន័យដូចខ្លួននៅទំនេរទៀតហើយ រហូតធ្វើអោយគ្រប់គ្នាកើតកាសង្ស័យថាបែកគ្នាទៀតហើយមែនទេ រហូតដល់ខាងប្រុសចេញមកបញ្ជាក់នៅក្នុង IG story  ព្រមទទួលស្គាល់ថាមានអន់ចិត្តនិងគ្នាខ្លះដែរ ប៉ុន្ដែទាក់ទងគ្នាធម្មតា

រហូតមកដល់ថ្ងៃទី 18 មករា 2022 លោក Tum Warawut ធ្វើកម្មវិធីថ្មី សាកទូរទឹកកកថ្មី EP.1 សម្រុកចូលទៅទំលាយអាថ៌កំបាំងក្នុងទូរទឹកកកដែលខាងផ្ទះ Pat Napapha ប្រាប់ថាទូរទឹកកកផ្ទះនេះមិនធម្មតា ព្រោះជាធម្មតាទៅផ្ទះគេផ្សេងទូរទឹកកកនៅក្នុងផ្ទះបាយ ប៉ុន្ដែទូរទឹកកកផ្ទះនេះនៅជាន់ទី 2 មុខបន្ទប់ទឹក នាង​បាន​និយាយ​ថា វា​មាន​ភាព​ងាយ​ស្រួល​ព្រោះ​ផ្ទះបាយ​បាន​ក្លាយ​ជា​ជម្រករបស់​ឆ្មាទៅហើយ ទូរទឹកកកផ្ទះនេះប្រើមានប្រយោជន៍ណាស់ ដាក់របស់របរគ្មានកន្លែងចន្លោះ ដាក់ឡើងណែនរហូតឈប់ពាក់កណ្ដាលកម្មវិធីតែម្ដង ទោះបីជាចាស់រខូចហើយក្ដីហ៊ាមផ្លាស់ប្ដូរ ព្រោះនាងប្រាប់ថាគ្រប់យ៉ាងត្រូវបានកំណត់ទុករួចអស់ហើយ ប្រសិនបើទូរទឹកកកធំជាងនេះនិងពិបាកចូលក្នុងបន្ទប់ទឹក ហើយបើខ្ពស់ជាងនេះវាអាចនិងបាំងបន្ទប់របស់ម៉ាក់ចា

រឿងនេះ​  Pat Napapha នាំទៅបើកមើលទូរទឹកកកផ្ទះខ្លួនឯង និងព្រមទទួលថាទូទឹកកក​ត្រូវ​បាន​រៀបចំ​ឡើង​មុន​ពេល​ដឹង​ថា​កម្មវិធី​នឹង​ត្រូវ​ថត ដោយធម្មតានាងបើកត្រឹមតែខាងលើទេ កន្លែងកក ព្រោះធ្វើទឹកកកទុកសម្រាប់លាងមុខ ជួយផ្ចិតរន្ធរោម និងមានជែលលាបមុខត្រជាក់ៗព្ព្រោះ​ពេល​ទៅ​ចាក់​ម្ជុល​លើ​មុខ ឬចាក់ filler គឺត្រូវតែស្អំអោយត្រជាក់ និងមានសូកូឡាដែលចូលចិត្តញុំរាល់យប់

ក្រៅពីនិង នៅពេលបើកមើលខាងក្រោម នាងព្រមប្រាប់ថាមុននេះរញ៉េរញ៉ៃជាងនេះកន្លែងទំនេរមានតែកន្លែងទ្វាបែកនិងទេ ដូចជាបញ្ហាដាស់តឿនថាត្រូវទិញថ្មី តែនាងមិនព្រមទិញទេ ប្រាប់មេដោះអោយយកឥវ៉ាន់ទាំងអស់មកដាក់នៅទូរកន្លែងជំនួសវិញ

 

ក្រោយមក ដល់ពេលសួររឿងស្នេហានាងក៏ប្រាប់ថា បេះដូងមិនទំនេរទេ ទាក់ទងជាមួយនិងអ្នកដែលមានពត៌មានជាមួយនិងឯង ដល់ពេលសួរថាគាត់ធ្លាប់លាន់មានចង់ទិញទូរទឹកកកថ្មីអោយទេ Pat ថាធ្លាប់ ប៉ុន្ដែឆ្លើយទៅវិញថា កុំចេះដឹងរឿងខ្ញុំ! នៅពេលគាត់យកអ្វីមកអោយមកក្លាសេផ្ទះយើង ដល់ពេលបើកទូរទឹកកកហើយក៏ប្រាប់ថាបន្ទិចទៀតនិងយកទៅវិញយកទៅក្លាសេនៅផ្ទះគាត់ល្អជាង

បន្ទាប់មកទៀតក៏ Tum អោយ Pat  វីដេអូខលទៅរក Nay Napat ព្រមទាំងសួរថា យើងមកប្រើទូរទឹកកករួមគ្នាទេ ប៉ុន្ដែចម្លើយដែលទទួលបានគឺ “ក៏លាងអោយហើយតើ” ធ្វើអោយសង្សាស្រីភ្ញាក់ផ្អើល ក្ដៅស្លឹកត្រចៀកចុចបិតភ្លាម មិនដឹងថាទៅលាងអោយផ្ទះនរណាគេ ខាងប្រុសបានខកវីដេអូត្រលប់មកវិញម្ដងទៀត ទើប  Pat  ប្រាប់អោយនិយាយស្រួសបួល កំពុងថតកម្មវិធី ទើបសួរម្ដងទៀតថាព្រមនិងមកប្រើទូរទឹកកកជាមួយគ្នាទេ សាម៉ីខ្លួនឆ្លើយមកវិញថា “បាទបាន អូខេបាទ” មុននិង Pat  ប្រាប់អោយដោះម៉ាស់សិន ដោះហើយ គ្រាន់ប៉ុណ្ណឹងឯង ខាង Tum លាន់មាត់មកថាអូយ សង្សាណាស់!!!

អត្ថបទដោយ​​ : នីត្តា