ឡូយមែន! ទៅបារាំងឆ្នាំថ្មីនេះ មាន សូនីតា​ ទទួលបានការងារនៅក្រុមហ៊ុនប្រេ៊នមួយភ្លែត!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងសំបូរប្រជាប្រិយភាពកញ្ញា មាន សូនីតា ដែលពីមួយថ្ងៃទៅមួយថ្ងៃនាងតែងតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ និងសរសើរពីរូបសម្រស់ ក៏ដូចជាការតុបតែងខ្លួនរបស់នាងជានិច្ច។

ជាក់ស្ដែងដូចជាថ្មីៗនេះ ហ្វេនៗជាច្រើនពិតជារំភើប នៅពេលទទួលដំណឹងថា តារាស្រីរូបនេះបានទទួលការងារថ្មីជាមួយនិងក្រុមហ៊ុនប្រ៊េនល្បីមួយនៅប្រទេសបារាំងមានឈ្មោះថា Pierre Cardin ដែលនិងរៀបចំឡើងនៅថ្ងៃទី២៨ ខែមករា ខាងមុខនេះហើយ។

ក្នុងនោះតារាស្រីរូបនេះក៏បានបង្ហោះវីដេអូនិងអមជាមួយសាររៀបរាប់យ៉ាងដូច្នេះដែរថា៖

«ដើមឆ្នាំ ២០២២ Pierre Cardin ដែលជាម៉ាកដ៏ល្បីមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង បានផ្តល់កិត្តិយសថ្មីមួយដល់នាងខ្ញុំ ជឿជាក់ថានេះជាបទពិសោធដ៏អស្ចារ្យមួយសម្រាប់ឆ្នាំថ្មីនេះ។ តែចង់បង្ហើបប្រាប់ថា នៅថ្ងៃទី ២៨ ខែមករា ខាងមុខនេះ នឹងមានអ្វីកាន់តែពិសេស និង រំភើបជាងនេះទៅទៀត កុំភ្លេចតាមដានទស្សនាទាំងអស់គ្នាណា»៕

សូមទស្សនារូបភាពនិងវីដេអូដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី