មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាអបអរសាទរ នៅពេលឃើញតារាស្រី Pumpui សម្រាលកូនប្រុសដំបូងរបស់ខ្លួនដោយជោគជ័យ និងមានមុខមាត់គួរឲ្យស្រលាញ់យ៉ាងខ្លាំងថែមទៀតផង។
យ៉ាងណាមិញក្រោយពេលសម្រាលបានប៉ុន្មាន តារាស្រីរូបនេះត្រូវបានស្វាមីខ្លួនធ្វើឲ្យរំភើបឡើងស្រក់ទឹកភ្នែក ដោយបានបានទិញនាឡិកាដៃម៉ាក Audemars Piguet ដែលមានតម្លៃជាង ៥ ម៉ឺនដុល្លារជូន ជាកាដូសម្រាប់ការខិតខំប្រឹងប្រែង និងឆ្លងកាត់ការលំបាកនៃការពរពោះកូននៅក្នុងផ្ទៃកន្លងមក។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញស្វាមីតារាស្រីរូបនេះ តែងតែយកចិត្តទុកដាក់លើនាងគ្រប់ពេលវេលា មិនថាខណៈពេលពរពោះ និងក្រោយពេលសម្រាលនោះទេ៕ សូមទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី