តារ៉ារ៉េបកម្ពុជាដែលមានឈ្មោះបោះសំលេងទៅដល់ទីផ្សារបរទេសលោក “Vanda” កំពុងត្រៀមខ្លួនឡើងអាយុគម្រប់ ២៥ឆ្នាំ ហើយលោកកំពុងធ្វើអោយក្រុមអ្នកគាំទ្ររំភើប និង ទន្ទឹមរងចាំទស្សនា Surprise ដែលគាត់បានបង្ហើបខ្លះៗថ្ងៃនេះ។
បន្ទាប់ពីទទួលបាន Surprise ដែលហ្វែនៗធ្វើអោយកាលថ្ងៃទី ១៨ មករា ឥឡូវបង Vanda សុំ Surprise ហ្វែនៗវិញម្តងដម្បីអបអរសាទថ្ងៃខួបកំណើតរបស់ខ្លួនក៏ដូចជាថ្ងៃខួបគម្រប់ ៣ឆ្នាំដែលលោកបានចាប់ផ្តើមធ្វើការងារជាមួយផលិតកម្មបារមី។
ដោយគាត់បានចាប់ផ្តើមផុស Poster នៅក្នុងផេកហ្វេសបុកផ្លូវរបស់គាត់ជាបន្តបន្ទាប់អោយអ្នកគាំទ្របានដឹង និងចូលទស្សន៍ទាយ គ្រប់គ្នា គិតថាវាជាចម្រៀងបទថ្មីរបស់គាត់ តែដែលគួរអោយចាប់អារម្មណ៍គឺឈ្មោះនៅលើ Poster ពីព្រោះលោក វណ្ណដាបានចូលទៅចុច Like លើគ្រប់ខមមិនដែលនិយាយថា “KHMER BLOOD = ឈាមជាតិសាសន៍ខ្មែរ” ឃើញហើយរំភើបនិងព្រឺសំបុរខ្លាំងណាស់ព្រោះគិតថា ភាពជាខ្មែរនឹងត្រូវយកមកបង្ហាញអោយពិភពលោកសសើរទៀតហើយ តែយ៉ាងណាក៏ដោយកុំទាន់អាល់សន្មត់អី ចាំមើលថ្ងៃស្អែកទាំងអស់គ្នាណា ជួយគាំទ្រគាត់អោយច្រើនៗផង។
ចុងក្រោយ Happy Birthday idol!! Happy Vanda Day!! ជូនពរអោយសុខភាពល្អ សម្រេចគ្រប់បំណងប្រាថ្នា ជាពិសេសឈប់អភ័ព្វស្នេហ៍ (ឆ្នាំក្រោយចង់ស្តាប់បទ Solo Again and Again ហាសហា) អរគុណដែលតែងតែផ្តល់បទចម្រៀងល្អៗអោយក្រុមអ្នកគាទ្រតាំងពីដើមរហូតមកដល់ឥឡូវ ។