“Ployptk” ដាក់ពាក្យបណ្តឹងប្តឹងអ្នកដែលថានាងជាមនុស្សទី៣រវាង វៀរ និង បែលឡារ៉ានី នាងដាក់មួយមាត់យ៉ាងខ្លីថាគ្រប់យ៉ាងគួរចប់ហើយ!
អាចនិយាយបានថាដ្រាម៉ារបស់លោក “weir19” ពិតជាហូសបណ្លាយកាន់តែយូរទៅៗ ហើយបានធ្វើអោយមនុស្សជាច្រើនជាប់ឈ្មោះជាមនុស្សទីបី ចុងក្រោយ “Ployptk” ប្រកាសដាក់ពាក្យបណ្តឹងចំពោះអ្នកដែលរិះគន់នាង ចំនួន ២០នាក់។
រឿងជាអ្នកទីបីជ្រៀតជ្រែកស្នេហាគេវាក៏មិនល្អខ្លាំងណាស់ទៅហើយ តែសម្រាប់ “Ployptk” នាងជួបច្រើនជាងនេះ ក្រោយពេលជាប់ឈ្មោះក្នុងតារ៉ាងអ្នកដែលសង្ស័យថាជាស្នេហាថ្មីរបស់លោក “weir19” មានមនុស្សជាច្រើនចូលនិយាយរិះគន់អាក្រក់ៗពីរូបសម្បត្តិ គ្រួសារ ប៉ាម៉ាក់របស់នាង ទោះបីគ្រប់ភាគីចេញមុខមកប្រាប់ថានាងមិនពាក់ព័ន្ធនឹងរឿងនេះយ៉ាងណាក៏ដោយ ការិះគន់នៅតែមិនចង់។
នាងថាលេងដល់ក្រុមគួ្រសារដោយប្រើពាក់មិនសមរម្យក្នុងរយះយូរបែបនេះនាងទ្រាំមិនបានទេ គ្រប់យ៉ាងគួរតែចប់នៅក្រោមច្បាប់សិលធម៌ខ្លះបានបាន អ្នកដែលរិះគន់ដោយខ្វះការពិចារណាគួរទទួលបានមេរៀនខ្លះ ហើយនាងបញ្ជាក់ថានាងបានដាក់ពាក្យបណ្តឹងទៅក្រុមមនុស្សអសីលធម៌រួចជាស្រេចហើយ ដែលក្នុងនោះមានមនុស្សចំនួន ២០ នាក់ត្រូវចេញមុខមកដោះស្រាយជាមួយនាងក្នុងសាលាកាត់ក្តី។
ក្នុងនាមជាសិស្សផ្នែកច្បាប់ ហើយមានមិត្តភក្តិជាមេធាវីជាច្រើនបែបនេះ នាងមិនបណ្តោយអោយនរណាម្នាក់អាចមើលងាយកិត្តិយសនាងនឹងគ្រួសារនាងហ្វ្រីៗបានឡើយ ចុងក្រោយ “Ployptk” សុំអោយអ្នកទាំងអស់គ្នាស្តាប់អោយច្បាស់ម្តងទៀតថា នាងមិនមានពាក់ព័ន្ធអ្វីនឹងរឿងដ្រាម៉ានេះឡើយ សូមឈប់ទៅ!
អត្ថបទដោយ ចាន់សា