តារាសម្ដែងស្រីដ៏ល្បី Taew Nataphon ចេញមុខជាសិល្បករទោលដំបូងរបស់ផលិតកម្ម CH3MUSIC ដោយធ្វើការចេញនូវ MV របស់ខ្លួនមានចំណងជើងថា BABYBOO ។ តាមរយៈការចូលមើលចុងក្រោយនេះបានឡើងដល់ជិត ៣សែនដងហើយតាំងពី៧ម៉ោងដំបូង និងជាប់ចំណាត់ថ្នាក់លេខ៨លើយូធូប ។ យើងឃើញថា MV នេះមានការពេញចិត្តពីសំណាក់ហ្វេនជាច្រើនរូប តែក៏មានអ្នកមួយចំនួនបានបញ្ចេញមតិមិនពេញចិត្តដែរ។ សម្រាប់អ្នកដែលចូលចិត្ត គេក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ Taew ដែលធ្វើបានល្អគ្រប់យ៉ាង និងគួរឱ្យចាប់អារម្មណ៍ ទាំងការច្រៀង សម្ដែងលេងទឹកមុខ និងការរាំ ។
មិនតែប៉ុណ្ណោះគេ ក៏បានធ្វើការសសើរដល់ដែលចំណាយលើសម្លៀកបំពាក់ជាច្រើន ឈុតដោយគ្រាន់តែមួយបទសោះដូរឈុតទៅដល់ជិត១០ ឈុតទៅហើយ។