សម្រាប់តារាសម្ដែងស្រីដ៏ស្រស់ស្អាត់របស់ប៉ុស្តិ៍ ONE31 គឺ Bifern Anchasa ដែលថ្មីៗនេះ ទទួលបានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលមិត្តប្រុស Bom Danupob ពាក់ចិញ្ចៀនរៀបការឱ្យនៅសមុទ្រដ៏រ៉ូមែនទិច។ បន្ទាប់ពីរឿងដែលពោពេញទៅដោយបរិយាកាសដ៏កក់ក្តៅ និងមនោសញ្ចេតនា Bifern បានក្លាយជាប្រធានបទក្ដៅគគុកក្នុងពិភពអនឡាញម្ដងទៀត នៅពេលដែរអ្នកលេងអ៊ីនធើណែតបានផុសរូបរបស់នាងកាលពី១៣ឆ្នាំ។
ហើយគេក៏ឃើញរូបភាពពីមុនរបស់នាងខុសគ្នាឆ្ងាយនឹងរូបភាពពេលបច្ចុប្បន្ននេះ ដោយគេដឹងថានាងបានធ្វើការវះកាត់កែសម្ជស្សជាច្រើនកន្លែង។
ក្នុងនោះរួមមានកែច្រមុះ ថ្ពាល់ឱ្យស្រួចជាងមុន ហើយភ្នែកក៏កែឱ្យធំជាងមុន ទើបធ្វើឱ្យពេលនេះនាងមានស្អាតខុសប្លែកពីមុន។ ជាការពិតណាស់ មានហ្វេនមួយចំនួនក៏សោកស្ដាយថាហេតុអីបានជានាងចាំបាច់កែសម្ជស្សធ្វើអី្វព្រោះ Bifern ស្រស់ស្អាតមកតាំងពីក្មេងទៅហើយ។