កែវ ចាន់និមល បង្ហាញអារម្មណ៍បែបនេះនៅពេលឃើញ ស៊ុក សុភា ត្រូវរ៉ូវគ្នាជាមួយភរិយាវិញ!

បើគិតមកទល់និងពេលនេះ អតីតតារាសម្ដែងលោក ស៊ុក សុភា បានប្រកាសលះលែងគ្នា និងបានវិលមកកាន់ប្រទេសកម្ពុជាអស់រយៈពេលជាង៤ខែហើយ ហើយកន្លងមកនេះហ្វេនៗជាច្រើនក៏សង្ឃឹមថាលោកឆាប់ជានាគ្នាជាមួយភរិយាថែមទៀតផង។

ជាក់ស្ដែងដំណឹងល្អនេះ ពិតជាកើតមានឡើងមែន នៅពេលថ្មីៗនេះយើងបានឃើញអតីតតារាប្រុសរូបនេះ បានបង្ហោះរូបភាពខណៈនិយាយវីដេអូ Call ជាមួយនិងភរិយា ហើយថែមទាំងរៀបរាប់សារយ៉ាងដូច្នេះទៀតថា៖

«ខូលវីដេអូជាមួយ​ប្រពន្ធខ្លះកុំ​ឱ្យភ្លេចមុខ ប្រពន្ធខ្ញុំពេលប្ដីខូលនិយាយម្ដងៗ បិតមាត់មិនជិតទេ»

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាសប្បាយចិត្ត ក្នុងនោះយើងក៏បានឃើញពិធីការិនីល្បីឈ្មោះអ្នកនាង កែវ ចាន់និមល ក៏បានបង្ហាញអារម្មណ៍រំភើបទៅកាន់លោក ស៊ុក សុភា បែបនេះដែរថា «So sweet bong ចង់ឃើញបងបងបែបនេះរហូត»៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖