ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រី Yam Matira ដែលបច្ចុប្បន្ននេះនាងទទួលបានដំណែងជាតួឯកក្នុងរឿងភាគជាច្រើន ជាហេតុធ្វើឲ្យប្រជាប្រិយភាពនាងកាន់តែកើនឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
យ៉ាងណាមិញងាកទៅចាប់អារម្មណ៍ជីវិតស្នេហាតារាស្រីរូបនេះ ទើបតែថ្មីៗនេះ នាងដាច់ចិត្តបង្ហើបថាខ្លួនកំពុងតែមានទំនាក់ទំនងស្នេហាជាមួយអ្នកជំនួញក្រៅរង្វង់សិល្បៈជាង ២ ឆ្នាំហើយ ដោយនាងបានស្គាល់បុរសម្នាក់នោះតាមការណែនាំពីគូស្នេហ៍តារាស្រី Taew ដែលជាមិត្តរួមសិល្បៈជាមួយ។
ក្នុងនោះនាងក៏បានរៀបរាប់ដែរថា «ទំនាក់ទំនងរវាង នាងង និងគូស្នេហ៍ គឺមិនមានបញ្ហាអ្វីទេ ពួកយើងចុះសម្រុងគ្នាល្អ ហើយគាត់ក៏ជាមនុស្សយល់ចិត្ត មានចរិតចាស់ទុំ និងមើលថែនាងបានយ៉ាងល្អ។ នាងមិនធ្លាប់គិតថាលាក់បាំង ឬ បើកចំហរអ្វីនោះទេ គ្រាន់តែសុំថាបើសិនស្រលាញ់គ្នា រស់នៅចុះសម្រុងគ្នាមិនមានបញ្ហាក៏គ្រប់គ្រាន់ ហើយ»
លើសពីនេះទៅទៀតនាងថែមទាំងនិយាយទៀតថា «នាងបានស្គាល់គាត់ជាង ២ ឆ្នាំហើយ តាមរយៈការណែនាំរបស់លោក Pranai ដោយគាត់ជាអ្នកសម្របសម្រួល ហើយគាត់ត្រូវជាមិត្តភក្តិរបស់លោក Pranai ផងដែរ តែពួកគេមិនមែនជាដៃគូអាជីវកម្មអ្វីនោះទេ គឺជាមិត្តដែលរាប់អានគ្នា និងស្គាល់គ្នា។ ក្រោយស្គាល់គាត់ខ្ញុំក៏គិតថាគាត់ជាមនុស្សល្អ ជាមនុស្សមានហេតុផល មានចរិតចាស់ទុំ ហើយក៏ធ្លាប់បានជួបឪពុកម្តាយខ្ញុំ ហើយពួកគាត់ក៏ពេញចិត្ត និងសប្បាយចិត្ត បើខ្ញុំសប្បាយចិត្ត»៕
សូមទស្សនារូបភាពដូចខាងក្រោមនេះ៖
អត្ថបទដោយ៖ស៊ីវលី