Boy Pakorn ថារឿងនេះត្រូវលេងអោយចាស់ដៃបន្តិចទើបបាន!! ក្រុមហ៊ុនប្រាក់កម្ចីដែលយកឈ្មោះគាត់នឹងគួ្រសារទៅអះអាគួរទទួលបានមេរៀនខ្លះ!
មានក្រុមហ៊ុនអោយប្រាក់កម្ចីថៃមួយបានលួចយកឈ្មោះ និងរូបក្រុមគ្រួសាររបស់តារ៉ាប្រុស “Boy_pakorn” ទៅអះអាងនៅក្នុងអាជីវកម្មរបស់ខ្លួន ដោយគ្មានការអនុញ្ញាតិ លើកនេះតួឯងប្រុសរបស់យើងខឹងរហូតមិនអាចទប់បាន ចេញមុខមកបង្ហាញនិងប្រកាសសង្គ្រាមជាមួយក្រុមហ៊ុនអសីលធម៌នោះជាសាធារណ។
លោកបានប្រកាសអំពីរឿងនេះនៅក្នុង IG Story របស់លោកដែលក្នុងនោះលោកបានផុសរូបគ្រួសារដែលត្រូវគេយកទៅប្រើ ព្រមជាមួយសារសសេរថា “ ពួកឯងអាង..!! លោកឯងកំពុងលេងជាមួយអំណាចងងឹតហើយ.!!! រឿងនេះម៉ាក់របស់ខ្ញុំមិនពេញចិត្តយ៉ាងខ្លាំង ឈប់យកគ្រួសារយើងទៅអះអាងភ្លាម គ្រួសាររបស់យើងមិនទាក់ទងអីជាមួយឯងទេ ហើយដឹងអោយហើយទៅថាច្បាប់កំពុងចាត់ការឯង!
ចំណែកអ្នកម៉ាក់ “ងាមធិប” ក៏បានផុសរូបនោះដូចគ្នាព្រមសសេរថា “អ្នកលួចយករូបរបស់យើងទៅអះអាង អ្នកកំពុងធ្វើអំពើខុសច្បាប់ គ្រួសារយើងមិនបានចូលរួមដឹងលឺទេ ខាងច្បាប់កំពុងប្រមូលភស្តុតាងដើម្បីចាប់អ្នក ចូរយករូបគ្រួសាររបស់យើងទាំងអស់ចេញ ដោះស្រាយរឿងខ្លួនឯងសិនទៅមុននឹងទៅជួយគេ”។
ខាងលោក “Boy_pakorn” ក៏បានចូលខមមិននៅលើផុសរបស់ម៉ាក់ថា ខឹងមែនទែហើយ!! ហើយអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនទៀតក៏បានចូលមកខមមិននៅក្នុងផុសនោះថា ពួកគេអាចជាក្រុមអ្នកបោកប្រាស់ ហើយលើកទឺកចិត្តអោយគ្រួសារលោក “Boy_pakorn” រករឿងពួកគេអោយដល់ទីបំផុតព្រោះជាអំពើរបោកប្រាស់អ្នកដទៃ។ រឿងនេះយើងត្រូវចាំមើលបន្តទៀតថាតើអ្នកម៉ាក់ “ងាមធិប” និងធ្វើអ្វីបន្តទៀត បើមានអ្វីបន្ថែមចាំ Admin មក Update អោយណា! សូមអរគុណ។
អត្ថបទដោយ សា